បុរសជនជាតិរូស្ស៊ីម្នាក់បាន ធ្វើអោយមិត្តស្រីរបស់ខ្លួនភ័យស្ទើរលោះព្រលឹងដោយសារតែចង់
សាកចិត្តស្មោះ នឹងសុំរៀបការ។ Alexey Bykov ជាបុរសជនជាតិរូស្ស៊ីម្នាក់អាយុ ៣០ ឆ្នាំមកពី
ទីក្រុង Omsk បានទៅរកអ្នកដឹកនាំសម្ដែង នឹងតារាសម្ដែងប៉ុន្មាននាក់ដើម្បីជួយខ្លួន សម្ដែងជា
មានគ្រោះថ្នាក់ចរាចរណ៍ដើម្បីសាកចិត្តស្មោះរបស់មិត្តស្រីរបស់ខ្លួន និងសុំរៀបការតែម្ដង។
នាង Irena Kolokov ជាមិត្តស្រីបានប្រាប់ថានាងពិតជាខឹងខ្លាំងណាស់នៅពេលដែលនាងបាន
ដឹងថាវាគ្រាន់តែជាល្បិចដើម្បីបំភ័យនាងនោះ ប៉ុន្តែនាងក៏សប្បាយចិត្តណាស់ដែរនៅពេល
ដែលបុរសដែលនាងស្រលាញ់សុំនាងរៀបការ។ នាង បានប្រាប់ថាពួកគេបានណាត់ជួបគ្នាតែ
ជាចៃដន្យនាងបានឃើញមានរថយន្តសង្គ្រោះនៅពេញផ្លូវមើលទៅទំនងជាមានគ្រោះថ្នាក់
កើតឡើង ហើយនាងបានឃើញសង្សាររបស់នាងគេងក្នុងត្លុកឈាម មានគ្រូពេទ្យម្នាក់ប្រាប់
នាងថាសង្សារនាងមិនអាចទៅរួចនោះទេ ទើបបណ្ដាលអោយនាង ឈរសម្រក់ទឹកភ្នែកតែ
ម្ដង។
តែអ្វីដែលមើលទៅដូចជាមិនគួរអោយជឿនោះគឺថា បុរសម្នាក់នេះបានងើបចេញពីត្លុកឈាម
ហើយមកសុំនាងរៀបការឆៅឆៅ តែម្ដង និយាយរួមទៅនារីជាមិត្តស្រីនោះប្រាប់ថានាងពិតជា
ចង់សម្លាប់សង្សាររបស់នាងចោលណាស់នៅពេលដែលគេដឹងថា សង្សាររបស់គេពញ្ជាក់គេ
លេងជាមួយរបៀបខុសរឿងបែបនេះ។
Alexey បានប្រាប់ថាការពិតទៅគេចង់ដឹងថាតើមិត្តស្រីរបស់គេគិតយ៉ាងណាប្រសិនបើជីវិត
របស់នាងត្រូវរស់នៅដោយគ្មានគេនោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14