ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ boxingscene បានលាតត្រដាងឲ្យដឹងថា ប៉ាក់គីអៅ ពិតជាមិនបានបំពេញ លើសំណួរដែលត្រូវបានគេសួរទាក់ទងនឹង បញ្ហាសុខភាពរបស់ខ្លួនមែន កាលពីមុនពេលប្រកួត ។ ដោយហេតុការណ៍ ឆ្លើយតបទៅនឹង កម្រងសំណូរដែលបានលើកឡើង នោះគឺ កីឡាករ បានបដិសេធនឹង មុខសញ្ញារជម្ងឺដែល ខ្លួនកំពុងតែកើតមានពិតប្រាកដ ។ កាន់តែច្បាស់ សូមពិនិត្យមើលទៅសំណួរទី ៦ ដែលត្រូវបានគេសួរថា "តើអ្នកមានរបួសផ្សេងៗលើរាងកាយរបស់អ្នក ដូចជា ស្មា កែងដៃ រឺក៏ដៃដែលត្រូវធ្វើការពិនិត្យនិង វិភាគដែរ ឬទេ?" ចំលើយរបស់កីឡាករគឺមិនមាននោះទេ (No) ។ ទស្សនារូបភាពខាងក្រោម ៖
អាន៖ ប៉ាក់គីអៅ អាចនឹងត្រូវប្រឈមមុខ នឹងការចាត់វិធានការផ្លូវច្បាប់ លើបញ្ហារបួសស្មា មុនថ្ងៃនៃការប្រកួត
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene