CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ អាចនឹងត្រូវប្រឈមមុខ នឹងការចាត់វិធានការ​ផ្លូវច្បាប់ លើបញ្ហារបួសស្មា

ព័ត៌មានកីឡា៖ ទទួលលទ្ធផលមិនទាន់នឹងបាត់ក្ដៅស្លឹកត្រចៀកស្រួលបួលផង ប៉ាក់គីអៅ ត្រូវជាប់ករណី​សង្ស័យដោយ ខកខានមិនបានបញ្ជូនព័ត៌មានស្ដីពីបញ្ហារបួសស្មាស្ដាំមុនថ្ងៃនៃការប្រកួត ជាមួយ Floyd​។ 

យោងតាមកាចុះផ្សាយរបស់ គេហទំព័រមួយបានឲ្យដឹងថា កំពូលអ្នកប្រដាល់ជនជាតិ ហ្វីលីពីន អាចនឹងប្រ​ឈមមុខនឹងការចាត់វិធានការតាមដានស៊ើបអង្កេត លើករណីបំពេញកម្រងសំណួរឲ្យបានត្រឹមត្រូវ មុនពេល​នៃការប្រកួតត្រូវចាប់ផ្ដើមមួយថ្ងៃ។ 

យោងតាមសម្ដីរបស់ថ្នាក់នាំកីឡាអត្ដពលកម្មប្រចាំរដ្ឋ Nevada បានថ្លែងកាលពីថ្ងៃច័ន្ធថា ក្រុមមន្ដ្រីទាក់​ទង នឹងកិច្ចសង្ស័យមួយនេះ បានកំពុងតែស្វះស្វែងពិនិត្យរកមើល លើកម្រងសំណួរតេស្ដសុខភាពកីឡាករ​​មុន​ការប្រកួត មួយថ្ងៃ ថាតើគាត់ពិតជាមានបញ្ហារបួសស្មាមែនដូចអ្វីដែលគាត់ បានលើកឡើង ។ 

ប៉ាក់គីអៅ អាចនឹងត្រូវប្រឈមមុខការផាកពិន័យ រឺក៏ត្រូវផ្អាក​ សម្រាប់ការឆ្លើយសំណួរមិនត្រឹមត្រូវ ដែល​គាត់​បានបំពេញមុនថ្ងៃនៃការប្រកួត ។ 

ប៉ាក់គីអៅ បានបង្ហាញខ្លួនក្នុងវគ្គសន្និសិតការសែតចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ Floyd ដោយ​លើកឡើងថា គាត់មានបញ្ហារបួស្មាខាងស្ដាំ មិនទាន់នឹងព្យាបាលជាសះស្បើយនៅឡើយទេ ហើយនេះក៏ជាមូលហេតុ​មួយដែលគាត់ប្រើដៃ ឆ្វេងច្រើនជាងការប្រកួតណាៗទាំង អស់ ។ ប៉ុន្ដែទន្ទឹនិងការលើកឡើងនេះ គេ​សង្ស័យថាគាត់មិនបាន បំពេញក្នុងកម្រងសំណួរតេស្ដសុខភាពនោះទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ lasvegassun


Tags: boxing news Manny Pacquiao