CamNews

យល់ដឹង 

រួមរ័ក​ពេល​ព្រលឹម ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន ដែល​អ្នក​អាច​នឹង​មិនធ្លាប់ដឹង

តើលោកអ្នកធ្លាប់ឮពាក្យ ដែលគេតែងតែនិយាយថា បើចង់ចាប់ផ្ដើមថ្ងៃថ្មី ដោយរីករាយ និងដើម្បីសុខភាពល្អ នោះមិនបាច់ស្វែងរក វិធីនៅឯណាឆ្ងាយទេ គឺត្រូវចាប់ដើម្បីនៅក្នុងបន្ទប់គេង និយាយរួម «រួមរ័កនៅពេលព្រលឹម»។

បើតាមការស្រាវជ្រាវមួយបង្ហាញថា មនុស្សដែលបានរួមភេទ នៅពេលព្រឹក នឹងទទួលបានអារម្មណ៍ ស្រស់ស្រាយពេញមួយថ្ងៃ ហើយគុណប្រយោជន៍មួយទៀត គឺជួយពង្រឹងប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែខ្លាំងផងដែរ។

ការស្រាវជ្រាវក៏បានណែនាំថា មនុស្សពេញវ័យ ដែលចាប់ផ្ដើមថ្ងៃថ្មី ដោយរួមសិចនៅពេលព្រលឹម នឹងមានអារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អ ជាងអ្នកដែលជ្រើសយកការញ៉ាំតែ ឬកាហ្វេមួយពែង និងនំប្រៃមុនពេលចេញពីផ្ទះ។

ការស្រាវជ្រាវឲ្យដឹងទៀតថា សារធាតុគីមី ដែលបញ្ចេញអំឡុងពេលរួមរ័ក នាពេលព្រឹកនោះ អាចជួយស្ទួយសុខភាព និងធ្វើឱ្យអារម្មណ៍អ្នក ស្រស់ស្រាយពេញមួយថ្ងៃ។ សិចពេលព្រលឹមជួយអ្នក មិនឱ្យរងអាការៈផ្ដាសាយ ដោយងាយ ថែមទាំងជួយដល់សុខភាពសក់ ស្បែក និងក្រចកទៀតផង។

វេជ្ជបណ្ឌិត Debby Herbenick អ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិក បានមានប្រសាសន៍ថា ការរួមសិចនៅពេលព្រឹក អាចជួយបញ្ចេញសារធាតុ អុកស៊ីតូស៊ីន ដែលធ្វើឱ្យមនុស្ស មានអារម្មណ៍ល្អ។

លោកបន្ថែមថា «វាក៏ជួយធ្វើឱ្យនាក់មានកម្លាំងរឹងមាំ និងកាន់តែស្រស់ស្អាត។ សិចពេលព្រលឹមអាចពង្រឹង ប្រព័ន្ធភាពស៊ាំរបស់អ្នក ការពារការឆ្លងរោគផ្សេងៗ ហើយវាបញ្ចេញនូវសារធាតុគីមី ដែលជួយធ្វើឱ្យស្បែករលោង និងមានសំណើម ថែមទាំងពង្រឹងសុខភាពសក់ផងដែរ»។

លើសពីនេះទៅទៀតនោះ ការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការរួមសិច ៣ដង ក្នុងមួយសប្ដាហ៍ អាចជួយកាន់បន្ថយ អត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និងដាច់សរសៃឈាម ចំណែកឯ បុរសដែលរួមភេទ ជាប្រចាំ នៅវ័យ ៥០ឆ្នាំ អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ នៃជំងឺមហារីកក្រពេញប្រូស្តាត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips