CamNews

តារា 

ប៉ាក់គីអៅ នឹងចូលរួមលូកដៃ ដេញថ្លៃដណ្ដើមយកទីផ្សារជាម្ចាស់ផ្ទះ ក្នុងព្រឹត្ដិការណ៍បាល់បោះ World Cup 2019

ព័ត៌មានកីឡា៖ លោក ប៉ាក់គីអៅ នឹងធ្វើដំណើរទៅកាន់ប្រទេស​ ជប៉ុននៅខែក្រោយ ដើម្បីចូលរួមចំណែក​​ក្នុងការជួយដេញថ្លៃគ្នារវាងប្រទេសហ្វីលីពីន នឹងប្រទេសចិន ដណ្ដើមយកទីផ្សារធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្ដិការណ៍ បាល់បោះ World Cup ពិភពលោក នៅឆ្នាំ ២០១៩ ខាងមុខ។ 

ប្រធានសហព័ន្ធកីឡាបាល់បោះ ប្រចាំនៅប្រទេសហ្វីលីពីន ឈ្មោះ Manuel V. Pangilinan បានថ្លែងកាលពីថ្ងៃសុក្រថា ប៉ាក់គីអៅ នឹងក្លាយជាមន្រ្ដីមួយរូបក្នុងចំណោម មន្ដ្រីក្នុងសហព័ន្ធទាំងអស់ ហើយក៏ជា ប្រធានផ្នែក​ជំនួញផងដែរ ដែលនឹងត្រូវចូលខ្លួនធ្វើការដេញថ្លៃ បញ្ចុះបញ្ចូល សហព័ន្ធកីឡាបាល់បោះអន្ដរជាតិ ពិភព លោក ​(FIBA) ដើម្បីឲ្យមកប្រារព្ធធ្វើព្រឹត្ដិការណ FIBA World Cup 2019 នៅប្រទេស ហ្វីលីពីន វិញ។ លោក​ ប៉ាក់គីអៅ មិនត្រឹមតែ ជាកីឡាករប្រដាល់ដែលល្បី និង ជាមន្ដី្រក្នុងជួររដ្ឋាភិបាលតែប៉ុណ្ណោះទេ គាត់ក៏ជា អ្នក​គាំទ្រវិស័យកីឡាករបាល់បោះ ថែមទៀតផង ដែលឆន្ទៈ និងមនសិការរបស់គាត់ ពិតជាស្រលាញ់ នឹង ពេញចិត្ដកីឡានេះ ណាស់ ។ បាល់បោះ ( basketball) គឺជាកីឡាដែលមានសារៈសំខាន់ និងជានិមិត្ដសញ្ញាឲ្យប្រទេស ហ្វីលីពីផងដែរ ។ 

ទន្ទឹមគ្នានោះផងដែរ លោក Sonny Barrios ដែលជានាយកប្រតិបត្ដិ​ សហព័ន្ធកីឡាបាល់បោះ ប្រចាំនៅហ្វីលីពីន ក៏បានថ្លែងដែរថា ប្រទេសហ្វីលីពីន បច្ចុប្បន្នមាន ទីតាំងកីឡាដ្ឋានបាល់បោះ ធំៗ ៤ ដែលបានស្ថាបនា អភិវឌ្ឈជាប្រចាំឆ្នាំ ហើយសមាសភាពនៃការចូលទស្សនា អាចផ្ទុកបាន ដល់ទៅ ៥២០០០ នាក់ ក្នុងកន្លែង នៅក្នុងទីក្រុងម៉ានីល។ ហ្វីលីពីនកន្លងមកក៏ធ្លាប់ជាម្ចាស់ផ្ទះ ប្ររព្ធប្រតិការណ៍មួយនេះផងដែរ កាលពី ១៩៧៨ ។  


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ctvnews


Tags: boxing news Manny Pacquiao