កាលពីពេលថ្មីៗនេះ គេហទំព័រ SamsungViet ទើបធ្វើការបង្ហោះនូវរូបភាពជាក់ស្តែងមួយចំនួន ដែលត្រូវបានគេដឹងថាវាជា Samsung Galaxy S7 Active ដែលជាម៉ូដែលបំលែងរបស់ Galaxy S7 ជាមួយនឹងសមត្ថភាព អាចការពារជម្រាបទឹក ការហុយចូលនៃធូលី និងការប៉ះទង្គិចបានល្អជាង ម៉ូដែលធម្មតា។ មើលទៅលើរូបភាព យើងនឹងបានឃើញ Galaxy S7 Active ហាក់ដូចជាបានធ្វើ ការផ្លាស់ប្តូរស៊ុមព័ទ្ធជុំវិញតួស្មាតហ្វូនពីលោហធាតុ ទៅជាជ័រកៅស៊ូ និង polycarbonate ហើយប៊ូតុង Touch ប្តូរទៅជាប៊ូតុងរឹងវិញ។ នេះគឺជាម៉ូដែលសម្រាប់ប្រព័ន្ធទូរស័ព្ទ AT&T របស់អាមេរិច។ នៅមិន ទាន់ច្បាស់ថា Samsung នឹងមានផែនការនាំវា ដាក់លក់នៅលើទីផ្សារប្រទេសផ្សេងៗទៀត ឬក៏អត់ នោះទេ?
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា Galaxy S7 Active នឹងមានលក្ខណៈសម្បត្តិដូចទៅនឹង S7 ម៉ូដែលធម្មតាដែរ តាមស្តង់ដារ IP68 ពោលគឺស្មាតហ្វូននៅអាចប្រើប្រាស់បាន បន្ទាប់ពីដាក់ត្រាំ ក្នុងទឹកជម្រៅ ១,៥ម៉ែត្រ រយះពេល ៣០នាទី។ កាលពីឆ្នាំមុន Galaxy S6 Active មានថាមពលថ្ម ធំជាងច្រើន បើប្រៀបនឹងថាមពលថ្មមាននៅលើ S6 ដូច្នេះលទ្ធភាពច្រើនម៉ូដែល S7 Active ក៏នឹង មានថាមពលថ្មធំជាងម៉ូដែលធម្មតាដូចគ្នានេះដែរ៕
- អានអត្ថបទ៖ Samsung វ៉ាឈ្នះ Apple ឈរលើកំពូលតារាង នៃទីផ្សារស្មាតហ្វូន នៅអាមេរិច
ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte