CamNews

ព័ត៌មានអន្តរជាតិ 

ជេរផ្អើល ពិភពអ៊ិនធើណេត ព្រោះគូស្នេហ៍ បែកគំនិត ថតរូបអាពាហ៍ពិពាហ៍​ ស្រាត

ព័ត៌មានអន្តរជាតិ ៖ សំណុំរូបថត អាពាហ៍ពិពាហ៍ ថតនៅឯស្រុកល្បី ខាងសម្រស់ធម្មជាតិ ស្រុក Zh- angjiajie ខេត្ត Hunan ប្រទេសចិន ពិតជាមានការពេញនិយម និងល្បីជាខ្លាំងនៅក្នុងពិភពអនឡាញ ក៏ព្រោះតែ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ថតរូបអាពាហ៍ពិពាហ៍បែបអាក្រាតកាយទៅវិញ ។

ជាការពិតណាស់ សំណុំរូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ ផ្តិតរូបភាព​ អមជាមួយនឹងទេ សភាពធម្មជាតិ ដ៏ស្រស់ស្អាត មានតាំងពីភ្នំ កំពូលភ្នំ និងទឹកធ្លាក់ជាដើមនោះ រង    នូវការរិះគន់ និង ថ្កោលទោស យ៉ាងចាស់ដៃ ពីសង្គមអ្នកលេង អ៊ិនធើណេត ។

បើយោងតាមកាសែតក្នុងស្រុក ប្រទេសចិន Shanghaiist អោយដឹងថា ប្រជុំ   រូប ថតអាពាហ៍ពិពាហ៍ ទាំងនេះ រងនូវការរិះគន់​ថាជាប្រជុំរូបថត ដ៏គួរអោយស្អប់ខ្អើម និង  អសីលធម៌  ។ យ៉ាងណាក៏ដោយ ចុះនៅមានមនុស្សមួយចំនួនតូច បានពិចារណាលើរូបភាពទាំងនេះ ថាជាសិល្បៈ    នៃការថតរូបមួយ បែប ។ យ៉ាងណាមិញ សារព័ត៌មាន SinaEnglish រាយការណ៍អោយ  ដឹងថា ពលរដ្ឋ   មួយចំនួនមាន ជំនឿជាក់អោយដឹងថា ទាំងនេះ គឺជាការផ្សព្វផ្សាយ   ដ៏ថោកទាប និង   ដោយប្រយោល ពីសំណាក់ តំបន់ Zhangjiajie ក្រោមរូបភាពសិល្បៈ ។

គួររំឮកថា នេះគឹជាករណីលើកទីពីរហើយ ដែលប្រជុំរូបភាពអាពាហ៍ពិពាហ៍នាំអោយមានភាពចម្រូង ចម្រាស់ ក្នុងរយៈពេលត្រឹមតែ ១​ សប្តាហ៍ ពោល កាលពីសប្តាហ៍   កន្លងទៅនេះ គូស្នេហ៍មួយគូ បាន ធ្វើអោយពិភពអ៊ិនធើណេត មានភាពស្រឡាំងកាំងជាខ្លាំងជាមួយនឹងប្រជុំរូបថតមុនពេលរៀបមង្គល ការបែបស៊ិចស៊ីខ្លាំងរបស់ពួកគេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong