ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយអត្ថបទសារព័ត៌មានរបស់ខ្លួន កាលពីម្សិល
មិញនេះ អោយដឹងថា នៅឯប្រទេសឥណ្ឌាឯណោះវិញ នាវាផ្ទុកយន្តហោះដ៏ធំមួយ ដែល
មានទម្ងន់ដល់ទៅ ៣៧,៥០០ តោន នឹងផលិតក្នុងស្រុកនោះ ត្រូវបានដាក់តាំងបង្ហាញជា
សាធារណៈហើយ។
គួររំឭកផងដែរថា នាវាផ្ទុកយន្តហោះដ៏ធំ ផលិតនៅក្នុងស្រុកមួយគ្រឿងនេះ មានឈ្មោះថា
INS Vikrant ។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកនាំពាក្យមកពីក្រសួងការពារជាតិប្រ
ទេសនេះ លោក Sitanshu Kar អោយដឹងថា INS Vikrant នឹងដាក់ដំណើរការជាផ្លូវការនា
ថ្ងៃអនាគត ពោលគឺ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយនៅក្នុងនោះវាពិតជា
មានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យកងទ័ពជើងទឹករបស់ប្រទេសនេះ។
លើសពីនេះទៅទៀត អ្នកនាំពាក្យរូបនេះបន្ថែមថា INS Vikrant មានប្រវែងបណ្តោយដល់
ទៅ ២៦០ ម៉ែត្រ និង ប្រវែងទទឹង ៦០ ម៉ែត្រ ហើយវាពិតជាមានសមត្តភាពខ្ពស់ក្នុងការ
ផ្ទុកយន្តហោះចម្បាំង MiG 29K បានផងដែរ។
គួរបញ្ជាក់ផងដែរថា មានតែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសរុស្ស៊ី
នោះទេ ដែលមានសមត្តភាពក្នុងការរចនាម៉ូត ក៏ដូចជាសាងសង់ឡើងនូវនាវាប្រភេទ
នេះ តែដោយឡែក មកទល់នឹងពេលបច្ចុប្បន្ននេះ ឥណ្ឌា បានក្លាយជាបេក្ខភាពប្រទេស
ថ្មីមួយផ្សេងទៀត ដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតនាវាផ្ទុកយន្តហោះដោយខ្លួន
ឯង៕
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ចាប់តាំងពី បញ្ចប់សង្គ្រាមលោកលើក
ទីពីរ
- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ កើតកូននៅលើគោក បន្ទាប់ពីប្រមាញ់បាន
និងអូសឡើង ច្រាំង
- វីដេអូ រណ្តៅស្រុត មានទំហំមុខកាត់ជាង ១៨ ម៉ែត្រ ដ៏គួរអោយរន្ធត់ លេបត្របាក់ផ្នែក
ខ្លះ នៃភពផែនដី
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN