ព័ត៌មានអន្តរជាតិ ៖ រណ្តៅស្រុត ដែលមានទំហំមុខកាត់ដល់ទៅជាង ១៨ ម៉ែត្រ បានកើត
មានឡើងនៅឯរមណីយដ្ឋានមួយកន្លែង នារដ្ឋ Florida កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ញ៉ាំង
អោយក្រុមភ្ញៀវទេសចរ ភៀសខ្លួនចេញពីបន្ទប់គេង ខណៈករណីរណ្តៅស្រុតមួយនេះ បាន
លេបត្របាក់សំណង់អាគារកំពស់ ៣ ជាន់មួយ ស្របពេលសំណង់អាគារមួយទៀត ក៏កំពុង
តែបាក់រលំជាបណ្តើរៗ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មា
នបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
ក្រុមភ្ញៀវទេសចរដែលបានមកសម្រាកលំហែរ នៅឯរមណីយដ្ឋាន Summer Bay Resort
ចម្ងាយប្រមាណជាង ១០ ម៉ាយ ពី Walt Disney World បានទូរស័ព្ទប្តឹង មន្រ្តីប៉ូលីសមុន
ពេលសំណង់អាគារ ទាំងនេះបាក់រលំ ដោយនៅក្នុងនោះ ពួកគេរាយការណ៍អោយដឹងថា
បានឭសម្លេងខ្លាំងៗ ជាមួយនឹងការបាក់ប្រេះបង្អួចផងដែរ ។ ប្រភពសារព័ត៌មានដដែល
បន្ថែមថា សមាជិកភ្ញៀវទេសចរចំនួន ៣៥ នាក់ ត្រូវបានជម្លៀសចេញមុននឹងមានការបាក់
ស្រុតមួយនេះ។
យ៉ាងណាមិញ ករណីបាក់ស្រុតរណ្តៅដ៏គួរអោយរន្ធត់ខាងលើនេះ បានធ្វើអោយសំណង់
អាគារពីរ មានការខូចខាតស្ទើរតែទាំងស្រុង ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអានអាចនឹងចូលចិត្ត ៖
- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ កើតកូននៅលើគោក បន្ទាប់ពីប្រមាញ់បាន និង
អូសឡើង ច្រាំង
- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា "បេសកម្ម សន្តិភាព ២០១៣"
- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)
- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
ដោយ ៖ ពិសី
ប្រភព ៖ CNN