ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាអ្នកមុជទឹកសមុទ្រលេងមកពីទីក្រុងជាប់មាត់សមុទ្រ
Panama រដ្ឋ Florida សហរដ្ឋអាមេរិក បានផ្អើលនាំគ្នាទៅមើល ឆ្លាមក្បាលញញួរ ( Hammer-
Shark) កើតកូនតូចៗរបស់ខ្លួននៅលើឆ្នេរសមុទ្រ បន្ទាប់ពីឆ្លាមមួយក្បាលនេះ ត្រូវបានបុរស
ដែលជាអ្នកនេសាទម្នាក់ប្រមាញ់បាន និងអូសទាញចេញពីផ្ទៃទឹក ឡើងច្រាំង។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ឆ្លាម
ក្បាលញញួរមួយក្បាលនោះ មានប្រវែងជាង ១ ម៉ែត្រកន្លះ។ យ៉ាងណាមិញ អំឡុងពេលនៃ
ការកើតមានឡើង ការផ្អើលមើលមួយនេះនោះ ក្រុមមន្រ្តីល្បាត ដែលជាឆ្មាំសមុទ្របានចូល
មកអន្តរាគមន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍ ពោលគឺ បំណងចង់ប្រលែងឆ្លាមមួយក្បាល
នោះចូលទៅក្នុងទឺកជ្រៅវិញ តែជាអកុសល បន្តិចក្រោយមក ពោលគឺវេលាម៉ោងជាង ៣
រសៀលម្សិលមិញនេះ ឆ្លាមមួយក្បាលនេះ បានងាប់បាត់ទៅហើយ។
គួររំឭកផងដែរថា ជាទូទៅប្រភេទត្រីឆ្លាមក្បាលញញួរ មួយប្រភេទនេះ តែងផ្តល់កំណើត
ដល់កូនរបស់ខ្លួនមានចំនួនចន្លោះ ពី ២០ ទៅ ៤០ ក្បាល ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាប
កាន់តែច្បាស់ ធ្វើការតាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ព័ត៌មានមួយចំនួនផ្សេងៗទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍អាន ៖
-ល្បីពេញបណ្តា ទំព័រសារព័ត៌មាន ខណៈឪពុកម្តាយ ជួបជុំទារិកាភ្លោះវិញ ក្រោយធ្វើការ
ជួញដូរ មានវីដេអូ
- គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មានវី
ដេអូ)
- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល