CamNews

យល់ដឹង 

គម្រោងទីក្រុងពាណិជ្ជកម្ម Booyoung Town តម្លៃ១,១ពាន់លានដុល្លារ ផ្អាកគ្មានសកម្មភាពសាងសង់

(ភ្នំពេញ)៖ ​ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចខាងលិចស្ពានអាកាស៧មករា តែងតែសម្លឹងមើលនូវ គម្រោងអភិវឌ្ឍន៍ក្រុងពាណិជ្ជកម្ម និងលំនៅឋាន Booyoung Town ដែលវិនិយោគរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នូវទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លារអាមេរិក។

គម្រោងនេះ បានហ៊ុព័ន្ធរបងសង្ក័សីលើផ្ទៃដី សរុបជាង២លានម៉ែត្រការ៉េ នៅជាប់នឹងក្លោងទ្វារវត្តអង្គត់បុរី តាមបណ្តោផ្លូវសហព័ន្ធរុស្ស៊ី ក្រោយតែពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ គេឃើញមានសកម្មភាព គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ ​ជីក​ដី​សម្រាប់​ធ្វើ ចំណត​យានយន្ត​ នៅ​ខាង​ក្រោម​ដី ​នៃ​អគារ​ពាណិជ្ជកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះ ពោលមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ គេលែងឃើញសកម្មភាព នៃដំណើរការសាងសង របស់គម្រោងនេះទៀតហើយ ដោយមិនដឹងមូលហេតុអ្វីនោះទេ។

ពាក់ព័ន្ធនឹងការផ្អាកសកម្មភាពសាងសង់នេះ អ្នកជំនាញក្នុងវិស័យអចលទ្រព្យលើកឡើងថា ជារូបភាពមិនល្អឡើយសម្រាប់ វិស័យអចលនទ្រព្យរបស់កម្ពុជា ដោយសារតែគម្រោងអភិវឌ្ឍនេះ នៅជាប់នឹងមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាផ្លូវគណៈប្រតិភូទាំងជាតិ និងអន្តរជាតិឆ្លងកាត់។ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាលពិនិត្យ និងជំរុញគម្រោងនេះ ក៏ដូចជាគម្រោងនានា នៅជាប់ផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីមុខមាត់ប្រទេសជាតិ។

លោក គីម ហ៊ាង ប្រធានសមាគម អ្នកវាយតម្លៃអចលទ្រព្យកម្ពុជា បានប្រាប់ Fresh News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ «វាមិនមែនជាការល្អឡើយ ដែលក្រុមហ៊ុន Booyoung បានផ្អាកសាងសង់នូវគម្រោង Booyoung Town នៅលើដីដ៏ធំសម្បើម តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ព្រោះជារូបភាពមិនល្អទេសម្រាប់កម្ពុជា ដោយសារតែមហាវិថីនេះ មានប្រតិភូជាន់ខ្ពស់ទាំងជាតិ និងអន្តរជាតិឆ្លងកាត់ ដូច្នេះរាជរដ្ឋាភិបាល គួរមានវិធានការណ៍ជំរុញឲ្យក្រុមហ៊ុននេះ ធ្វើការសាងសង់គម្រោងរបស់ខ្លួនឲ្យបានឆាប់»

ពាក់ព័ន្ធការផ្អាកសកម្មភាព​ សាងសង់របស់ Booyoung Town នេះ ទំព័រកំសាន្ត មិនទំនាក់ទំនងក្រុមហ៊ុន Booyoung បាននៅឡើយទេ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជម្រាបថា ម្រោង​កសាងទីក្រុង Booyoung Town ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ពហុធុរកិច្ច​ដ៏​ ធំ​របស់​ប្រទេស កូរ៉េ​ខាង​ត្បូង Booyoung Group។ គម្រោង​មួយ​នេះ​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី៧ ខែ ឧសភា ឆ្នាំ ២០១៣ នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង២លាន​ម៉ែត្រ​ការ៉េ ដោយ​ក្រុមហ៊ុន ​នឹង​កសាង​កន្លែង​ស្នាក់នៅ​ចំនួន ១៧ ០០០ Unit អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កីឡា និង​សាលារៀន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ១,១ ពាន់​លាន​ដុល្លារ។ នៅ​ដំណាក់កាល​ទី១​នេះ​ ក្រុមហ៊ុន​នឹង​សាង​សង់​អគារ​ស្នាក់នៅ​រួម និង​អគារ​ពាណិជ្ជកម្ម​លើ​ផ្ទៃ​ដី ២៥ ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​មាន​ទុន​វិនិយោគ​ប្រហែល ១០៥ លាន​ដុល្លារ​អាមេរិក៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh