ប្លែក៖ នៅពេលដែលគេបង្ហោះរូបភាពនៃសត្វអណ្ដើក ដែលខំប្រឹងពិតកម្លាំង ដើម្បីយកឈ្នះ
ពីការលេបត្របាក់ជាចំណី ពីសំណាក់សត្វក្រពើដ៏ធំមួយ គឺបានធ្វើអោយមនុស្សជាច្រើន
មានការភ្ញាក់ផ្លើល និងកើតសរសើរយ៉ាងខ្លាំង ពីភាពតស៊ូរបស់សត្វអណ្ដើតមួយនេះ។
រូបភាពដែលមិនទៅ មិនគួរអោយជឿមួយនេះ ត្រូវបានផ្ដិតរូបដោយលោក Patrick Castlebe
rry មានវ័យ ៥១ឆ្នាំ ជាជនជាតិអាមេរិក។ លោក Patrick បាននិយាយថា រូបភាពដែលមាន
ភាពជាក់ស្ដែងនេះ ត្រូវបានលោកផ្ដិតរូបភាពពីតំបន់ទន្លេ Cooter ប៉ែកខាងត្បូងសហរដ្ឋអា
មេរិក។
លោក Patrick ជាអ្នកផ្ដិតរូបភាព
លោក Patrick បានបន្ដថា វាពិតជាមិនគួរអោយជឿមែន ខណៈដែលសត្វអណ្ដើក បានប្រឹង
តស៊ូអស់រយៈពេល ១៥នាទីនៅក្នុងមាត់សត្វក្រពើរ តែដោយសារតែស្នូក របស់សត្វអណ្ដើក
រឹងមាំពេក សត្វក្រពើក៏ព្រមបោះបង់ភាពតស៊ូរបស់វា ដូច្នេះ សត្វអណ្ដើក ក៏បានទទួកជ័យ
ជំនះ និងរួចខ្លួនពីការស្លាប់ផងដែរ៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday