CamNews

ព័ត៌មានអន្តរជាតិ 

សមាជិក បក្សប្រឆាំង និងកាន់អំណាច វាយតប់គ្នា ផ្អើលសភាជាតិ ខ្វែងគំនិត ពីរឿង ច្បាប់យោធាថ្មី (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រុមប្រឹក្សា    សភាជាន់ខ្ពស់ ​ ជប៉ុន បានផ្តល់សញ្ញាណវិជ្ជមាន ពោល ភ្លើងខៀវ ពាក់ព័ន្ធនឹងច្បាប់យោធាថ្មី របស់ប្រទេសជប៉ុនអនុញ្ញាតអោយកងកម្លាំងយោធា របស់ខ្លួន ប្រយុទ្ធនៅបរទេសជាលើកទី ១ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ បើចាប់គិត តាំងពី
សង្គ្រាមលោកលើកទីពីរ ។

គួររំឮកថា អង្គប្រជុំផ្លូវការ នៅសភាជាន់ខ្ពស់ អំឡុងថ្ងៃព្រហស្បត្តិ៍ មានបញ្ហាប្រឈមជាខ្លាំង រវាង ក្រុមអ្នកគាំទ្រ ច្បាប់យោធាថ្មី និងក្រុម មិន  គាំទ្រ ច្បាប់  យោធា  ថ្មីរបស់ប្រទេសជប៉ុនលើកនេះ ដោយ ឈានទៅដល់ ភាពចម្រូវចម្រាស់ ប្រតាយប្រតប់គ្នា ពេញអង្គប្រជុំសភាជាន់ខ្ពស់ តួយ៉ាង ក្រុមអ្នកគាំទ្រ និង ប្រឆាំង បានប្រតាយប្រតប់គ្នា ស្របពេលដែល វត្តមាន ប្រធានគណៈកម្មការ ត្រូវបានឡោមព័ន្ធ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានករណីបិទទ្វារ សំណង់អាគារ សភាជាន់ខ្ពស់ ដូច គ្នាដែរ ពីសំណាក់ក្រុមប្រឆាំងច្បាប់យោធា ។

តំណាងរាស្រ្តគណបក្ស ប្រឆាំង Tetsuro Fukuyama គូស បញ្ជាក់អោយដឹងថា ៖ គណបក្សកាន់ អំណាចមានស្តាប់ដែរឬអត់ ការទាមទារ ក៏ដូចជា ការចង់បាន ពីមតិសាធារណជន ? អ្នក (គណ បកកាន់អំណាច) អាចធ្វើអ្វីគ្រប់បែបយ៉ាង ក៏ព្រោះតែអ្នកមាន   សិទ្ធអំណាច នេះគឺជាអ្វីដែលអ្នក កំពុងតែគិត ?

គួររំឮកថា គណកម្មការពិសេស នៃច្បាប់យោធាថ្មី ពីសភាជាន់ខ្ពស់  ជប៊ុន លើកឡើងអោយដឹង ថាមានការពន្យាពេល  នៃការបោះឆ្នោត នាយប់ថ្ងៃពុធ ដោយឡែក  មកទល់បច្ចុប្បន្នភាព ថ្ងៃ ព្រ ហស្បត្តិ៍ អ្នកតំណាងអោយគណបក្ស កាន់អំណាច ពិតជាបានធ្វើអោយ  គណបក្ស  ប្រឆាំងមាន ភាពភ្ញាក់ផ្អើលជាខ្លាំង តួយ៉ាង មេដឹកនាំជាន់ខ្ពស់ គណបក្សប្រឆាំង លើកឡើងអោយដឹងថា ពួក យើងពិតជាមិនអាចទទួលយកការបោះឆ្នោតបាននោះទេ ដែលបានកើតឡើង ដោយ   ពួកយើង គ្មានបានដឹងឮអ្វីទាល់តែសោះ ។

គួររំឮកថា មានករណីផ្ទុះការតវ៉ា ទ្រង់ទ្រាយធំ នៅតាម បណ្តោយ  ផ្លូវក្នុងទីក្រុង តូក្យូ ប្រឆាំងទៅ នឹងច្បាប់យោធាថ្មី របស់ប្រទេសជប៉ុន ពីមុខសំណង់អាគារ សភាជាតិ ពោលជា ការតវ៉ា ប្រឆាំង ទៅនឹងច្បាប់យោធាថ្មីមួយនេះ អនុញ្ញាតអោយ កងទ័ពជប៉ុន ចូលដៃ ប្រយុទ្ធនៅបរទេសជាលើក ដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ការបកស្រាយ ​ឡើងវិញ​អំពី​ច្បាប់​នេះ    នឹង  ​អនុញ្ញាត​“  ការការពារ​ខ្លួន​” ដោយ​ប្រើ​កងកម្លាំង​ទ័ព​ដើម្បី​ការពារ​​ប្រទេស​ជា​សម្ពន្ធមិត្ត ដែល​ស្ថិតនៅក្រោម​ការវាយប្រហា​រ​។​​ក្រុមអ្នកតវ៉ា​រាប់សិប​ពាន់​នាក់ បាន​ដើរ​ដង្ហែ​តវ៉ា​នៅតាម​ផ្លូវ​នៅ​កណ្តាល​ ទីក្រុង ​តូ​ក្យូ ដោយ​ទាមទារ​ថា​រដ្ឋធម្មនុញ្ញ​ សន្តិភាព​របស់​ពួកគេ​ត្រូវបាន​ការពារ ហើយ​បាន​អំពាវនាវ​អោយ នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អា​បេ ចុះ​ចេញ ពី​តំណែង​   ។​ ​  នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ  អា​បេ បាន​និយាយថា ការកែប្រែ​ច្បាប់​នេះ គឺជា​ការចាំបាច់​ដើម្បី​ការ ពារ​ប្រទេស​ជប៉ុន   ​​និង​ថា​ច្បាប់​ថ្មី​នេះ នឹងមិន​នាំ​ប្រទេស​ជប៉ុន​ឲ្យ​  ជាប់​ ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​បរទេស​នោះទេ ប៉ុន្តែ តាម​ការស្ទង់មតិ   បង្ហាញថា ប្រជាជន​ជប៉ុន​ភាគច្រើន​ប្រឆាំង​ច្បាប់​យោធា​ថ្មី​នេះ​៕

- អាន ៖ ១២ម៉ឺននាក់ ផ្ទុះការតវ៉ា ច្រើនជាង ៣០០ លើក ត្រឹម ១សប្តាហ៍ ប្រឆាំងច្បាប់យោធា ជប៉ុន ដាច់ខាត

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Abe