CamNews

ព័ត៌មានអន្តរជាតិ 

១២ម៉ឺននាក់ ផ្ទុះការតវ៉ា ច្រើនជាង ៣០០ លើក ត្រឹម ១សប្តាហ៍ ប្រឆាំងច្បាប់យោធា ជប៉ុន ដាច់ខាត

ព័ត៌មានអន្តរជាតិ ៖ បាតុកររាប់ម៉ឺននាក់ បាន  ប្រមូលផ្តុំគ្នា​ធ្វើ បាតុកម្ម ទ្រង់ទ្រាយធំមួយ អំឡុងថ្ងៃ អាទិត្យម្សិលមិញនេះ  ជិត  សំណង់អាគារ សភា ប្រទេស  ជប៉ុន ទៅនឹងសេចក្តីសម្រេច អនុញ្ញាត អោយយោធាជប៉ុន លូកដៃ ទៅលើការប្រយុទ្ធ នៅក្រៅស្រុក ដែលជាសញ្ញាណចុងក្រោយមួយមិន​ទុកចិត្ត ទៅនឹង គោលនយោបាយច្បាប់យោធា របស់ នាយករដ្ឋមន្រ្តី Shinzo Abe ។


ប្រភពសារព័ត៌មាន ពីទំព័រសឹង្ហបុរី channelnewsasia ចុះផ្សាយអោយដឹងថា ការផ្ទុះការតវ៉ាពីម្សិល មិញនេះ គឺជាការតវ៉ា ទ្រង់ទ្រាយធំបំផុត ប្រចាំឆ្នាំ ដែលមានអ្នកចូលរួមដល់ទៅ ១២០,០០០ នាក់ ប្រជាពលរដ្ឋប្រទេសជប៉ុន ដែលចូលរួម​ ធ្វើ  បាតុកម្មនោះ គឺ មាន វត្តមានមកពីគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យទាំងអស់ ទាំងក្មេង ទាំងចាស់ បានបង្ហាញឆន្ទៈ មុតមាំ ក្នុងការធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ យោធាលើកនេះ ខណៈទាមទារ អោយនាយករដ្ឋមន្រ្តី លោក Abe ចុះចេញពីតំណែង ។

ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីផ្ទុះការតវ៉ា ធំបំផុត ប្រចាំឆ្នាំម្សិលមិញនេះ គឺជា ការតវ៉ាមួយ ក្នុងចំណោម ការតវ៉ា ច្រើនជាង ៣០០ ត្រូវបានធ្វើឡើង នៅទូទាំងប្រទេសជប៉ុន ត្រឹម តែមួយសប្តាហ៍ចុងក្រោយតែប៉ុណ្ណោះ ។


គួរបញ្ជាក់ថា ​ច្បាប់​យោធា​ថ្មី​នេះ នឹង​អនុ​ញ្ញ​ត​ឲ្យ​កងទ័ព​  ជប៉ុន​ប្រយុទ្ធ​នៅ​បរទេស​លើកទីមួយ​ចាប់ តាំងពី​សង្គ្រាមលោកលើកទី​២​មក​។​ច្បាប់​នេះ ត្រូវបាន​អនុម័ត​រួចហើយ​ដោយ​សភា​ជាន់​ទាប​ជប៉ុន  និង​  ត្រូវ  បាន​រំពឹង​មានការ​គាំទ្រ​ចំ ពោះ​ច្បាប់ ​នេះ​ពីស​ភា​ជាន់ខ្ពស់​ជប៉ុន​ ។​ ​ នៅក្រោម​រដ្ឋធម្មនុញ្ញ  រ​បស់​ខ្លួន ប្រទេស​ជប៉ុន​ត្រូវបាន​រារាំង​ពី​ការប្រើ​កងកម្លាំង​ទ័ព​ក្នុងការ​ដោះស្រាយ​ជម្លោះ លើកលែង តែ​​ករណី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ប៉ុន្តែ នៅពេលនេះ ការបកស្រាយ​ឡើងវិញ​អំពី​ច្បាប់​នេះ នឹង​អនុញ្ញាត​“  ការការពារ​ខ្លួន​” ដោយ​ប្រើ​កងកម្លាំង​ទ័ព​ដើម្បី​ការពារ​​ប្រទេស​ជា​សម្ពន្ធមិត្ត ដែល​ស្ថិតនៅក្រោម​ការវាយប្រហា​រ​។​​ក្រុមអ្នកតវ៉ា​រាប់សិប​ពាន់​នាក់ បាន​ដើរ​ដង្ហែ​តវ៉ា​នៅតាម​ផ្លូវ​នៅ​កណ្តាល​  ទីក្រុង ​តូ​ក្យូ ដោយ​ទាមទារ​ថា​រដ្ឋធម្មនុ ញ្ញ​ សន្តិភាព​របស់​ពួកគេ​ត្រូវបាន​ការពារ ហើយ​បាន​អំពាវនាវ​ឲ្យ ​នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អា​បេ ចុះ​ចេញពី​តំណែង​។​



​នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយថា ការកែប្រែ​ច្បាប់​នេះ គឺជា​ការចាំបាច់​ដើម្បី​ការ ពារ​ប្រទេស​ជប៉ុន​​និង​ថា​ច្បាប់​ថ្មី​នេះ នឹងមិន​នាំ​ប្រទេស​ជប៉ុន​ឲ្យ​  ជាប់​ ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​បរទេស​នោះទេ ប៉ុន្តែ តាម​ការស្ទង់មតិ បង្ហាញថា ប្រជាជន​ជប៉ុន​ភាគច្រើន​ប្រឆាំង​ច្បាប់​យោធា​ថ្មី​នេះ​៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA ​


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Abe