ព័ត៌មានអន្តរជាតិ ៖ គ្រួសារជនភៀសខ្លួន ដែលព្យាយាម ចំណាក ស្រុក បំណងគេចចេញពីភ្លើង សង្គ្រាម ISIS ទៅស្វះស្វែងរក ជីវិតល្អប្រសើរ នៅលើទឹកដី ប្រទេស អឺរ៉ុបនោះ ជាអកុសល ពួកគេ ត្រូវវិលត្រលប់មកកាន់ ដីកំណើតវិញ ប៉ុន្តែ នៅ រស់តែម្នាក់ នោះ ទេ ក្នុងចំណោម ៤ នាក់ ពោល បុរសជាស្វាមី និងជាឪពុកដែលមានឱកាស នៅរស់រានមានជីវិតនោះ បានពាំនាំសពកូនប្រុសតូច ២ រូប និងសពភរិយា ទៅបញ្ជុះទៅស្រុកកំណើតវិញ ក្រោយគ្រោះអកុសល ផ្តាច់សង្ខារ សម្លាប់ ពួក គេទាំង ៣ នាក់ បន្ទាប់ពីទូកក្រឡាប់លិច អំឡុង ដំណើរចំណាកស្រុក ទៅកាន់ប្រទេសក្រិក ។
គួរបញ្ជាក់ថា ឃ្លីបវីដេអូខាងក្រោមនេះ គឺជាទិដ្ឋភាពរួមនៃការបញ្ជុះសព ៣នាក់ម្តាយកូន ក្នុងនោះ ជនរងគ្រោះតូចជាងគេ មានវ័យទើបតែ ៣ ឆ្នាំ ឈ្មោះ Aylan ខណៈ បងប្រុស គេមានវ័យ ៥ ឆ្នាំ ឈ្មោះ Galip និងម្តាយឈ្មោះ Rehen ទាំង ៣ នាក់ បានស្លាប់ បាត់បង់ជីវិត ដោយសារតែលង់ទឹក ក្រោយទូកចំណាកស្រុកតូចមួយរបស់ពួកគេ ក្រឡាប់លិច នៅលើដែនទឹក ប្រទេសទួរគី ។
ជាការគូសបញ្ជាក់ ដោយផ្ទាល់ ពីសំណាក់ បុរសជាឪពុក បេក្ខភាពម្នាក់ ដែលនៅរស់រានមានជីវិត នោះអោយដឹងថា ដោយហេតុតែមានការញ៉ាំញីខ្លាំង សង្គ្រាម ISIS ពួកយើងក៏សម្រេចចិត្តចំណាក ស្រុក ដោយសង្ឃឹមថា កូនតូចនឹងមានអនាគតល្អ តែព្រហ្មលិខិតមិនមេត្តាទាល់តែសោះ ។
គួររំឮកថា ករណី កូនក្មេងតូច វ័យទើបតែ ៣ ឆ្នាំធ្វើចំណាកស្រុករហូតស្លាប់បាត់បង់ជីវិតសាកសព ឈានទៅអណ្តែតនៅនឹងមាត់ជ្រាំងសមុទ្រ ប្រទេសទួរគីនោះ បានធ្វើ អោយពិភពលោកមានភាព តក់ស្លុតជាខ្លាំង ខណៈដាក់បន្ទុក និងស្តីបន្ទោស ទៅដល់ ២ ប្រភពផ្សេងពីគ្នា ទីមួយ គឺដាក់បន្ទុក និងស្តីបន្ទោសទៅអោយឈ្លើងសង្គ្រាម ISIS និងទីពីរ ដាក់បន្ទុក និងរិះគន់ ទៅដល់បណ្តាប្រទេស តំបន់អឺរ៉ុបដែលតែងតែមានគោលនយោបាយ អមនុស្សធម៌ រិតត្បិត ជនអន្តោប្រវេសន៍ ៕
- អាន ៖ "មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់ សព ក្មេងតូច វ័យ ៣ឆ្នាំ
- អាន ៖ សពក្មេងតូច លង់ទឹក ទើរលើឆ្នេរ ផ្ទុះក្តីអាសូរ មួយទ្វីបលោក ដាក់បន្ទុក ស្តីអោយខ្លាំង ពួក ISIS
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ