CamNews

ប្លែកៗ 

ត្រីបាឡែនទំងន់ ៧០តោនកម្រើកខ្លួន ភ្ងៀវរាប់រយអ្នក តាមប្រម៉ាញ់ថត

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា ត្រីបានឡែនក្នុងដែនទឹកសមុទ្រ ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាកើនឡើងច្រើនគ្រាន់បើ
។ ជាក់ស្ដែងថ្មីៗនេះ គេតែងតែឃើញសត្វត្រីទំាងនោះ បណ្ដែតខ្លួន ឬលោតចុះឡើង យ៉ាង
កក្រើកទឹក ដោយធ្វើអោយអារម្មណ៍ភ្ងៀវទេសចរណ៍ទាំងអស់ មានការបុកពោះភឹបៗ។



ជាមួយគ្នានេះដែរ នៅឯដែនសមុទ្រ Dana Point ប៉ែកខាងត្រូង នៃរដ្ឋកាលីហ្វូញ៉ាឯណ្ណោះ
វិញ គេបានឃើញត្រីបានឡែនយក្សមួយទៀត ដែលបានបង្អូតខ្លួន ក្នុងទឹកយ៉ាងសង្ហា។
ដែលការបង្ហាញខ្លួននេះ ​ធ្វើអោយភ្ងៀវទេសចរណ៍ជាច្រើននាក់ មានការចាប់អារម្មណ៍ និង
យកកាមេរ៉ាតាមថតឥតឈប់។



បើតាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ លោក Alisa Schulman-Janiger បានអោយ
ដឹងថា ត្រីបាឡែនដែលចូលចិត្ដបង្ហាញខ្លួននោះ គឺមានប្រវែង ៨០feets និងទំងន់ដល់ទៅ
៧០តោនឯណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕



ដោយ៖ នារី
ប្រភព៖ newsday


Tags: Unbelievable strange gaint whale USA