CamNews

យល់ដឹង 

គុណ​ប្រយោជន៍ ៨​យ៉ាង​នៃ​ការ​ឆាប់​ក្រោក​ពី​ដំណេក

ការក្រោកពីដំណេកនៅក្នុងពេល ព្រឹកព្រលឹម នឹងធ្វើឲ្យមនុស្សយើងម្នាក់ៗ មានរូបរាងកាយសមសួន មានសុខភាពមាំមួន និងបញ្ញាឈ្លាសវៃ។ ប៉ុន្តែយើងសម្គាល់ឃើញថា មិនមានមនុស្សច្រើននោះ ទេ ដែលបានធ្វើដូចនេះ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកបានក្រោកពីដំណេក នៅក្នុងពេលព្រឹកព្រលឹម៖

១.ជួយឲ្យអ្នករក្សាបាននូវភាពវិជ្ជមាន

មនុស្សម្នាក់ អាចនឹងរក្សានូវ ភាពជាវិជ្ជមានរបស់គេបាន ពេញមួយថ្ងៃ ប្រសិនបើគេ បានក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម។ អាកប្បកិរិយាជាទូទៅនឹងមានការផ្លាស់ប្តូរ ហើយវានឹងបង្កើតនូវ អារម្មណ៍ នៃភាពស្រស់ស្រាយមួយ។ ដោយការឆាប់ ក្រោកពីដំណេក នោះអ្នកនឹងអាចបន្តស្ថិតនៅ មានកម្លាំងចិត្តជានិច្ច។ វានឹងជួយធ្វើឲ្យ យើងម្នាក់ៗ អាចរក្សាបានូវអារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ។

២. បង្កើននូវកម្រិតនៃទំនុកចិត្តលើខ្លួនឯង

មនុស្សដែល ក្រោកពីដំណេកយឺតយ៉ាវ ជារឿយៗ តែងប្រឈមនឹងបញ្ហា នៃការមានទំនុកចិត្តទាបលើខ្លួនឯង។ ប៉ុន្តែការឆាប់ក្រោកពីដំណេក អាចធ្វើឲ្យមនុស្សម្នាក់បង្កើនកម្រិតនៃទំនុកចិត្តលើខ្លួន ឯងបានទៅវិញ។ អ្នកនឹងទទួលបាននូវ អារម្មណ៍នៃការពេញចិត្ត និងមានភាពរីករាយ ប្រសិនបើអ្នកបានក្រោកពីគេងនៅក្នុងពេលព្រឹកព្រលឹម ។

៣. បង្កើននូវផលិតផលការងាររបស់អ្នក

អារម្មណ៍នៃភាពស្រស់ស្រាយ នៅក្នុងពេលព្រឹក នឹងធ្វើឲ្យអ្នក ធ្វើការបានយ៉ាងសកម្មនៅក្នុងពេលថ្ងៃ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក នឹងអាចធ្វើឲ្យមនុស្សម្នាក់ បង្កើនបាននូវផលិត ផលការងារ បានជាទីគាប់ចិត្ត។ អារម្មណ៍នៃភាពស្រស់ស្រាយ នឹងធ្វើឲ្យអ្នកបង្កើតបាននូវគំនិតថ្មីៗ ជាច្រើនដូច្នេះហើយ វានឹងអាចជះឥទ្ធិពលទៅលើសមិទ្ធិផលការងារបស់អ្នក។

៤. ស្វែងរកឃើញការពិតពីខ្លួនអ្នក

មនុស្សម្នាក់ ដែលបានក្រោកពីព្រឹកព្រលឹមជារឿយៗ តែងតែអាចស្វែងរកឃើញ នូវផ្លូវនៃការឆ្ពោះទៅ កាន់ការស្វែងរក ការពិតរបស់ខ្លួនឯង។ ការតាំងសមាធិ និងការហាត់យូហ្គា នៅក្នុងពេលព្រឹកព្រលឹម អាចជួយធ្វើឲ្យអ្នក មានរាងកាយ និង អារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ។ មនុស្សម្នាក់ នឹងអាចទទួលបាននូវ តុល្យភាពនៃផ្លូវចិត្តដ៏ត្រឹមត្រូវមួយ ដោយការបន់ស្រន់ នៅក្នុងពេលព្រឹកព្រលឹម។ វានឹងជួយធ្វើឲ្យផ្លូវចិត្តរបស់យើងម្នាក់ៗ បានស្ងប់សុខល្អ។

៥.កាត់បន្ថយការមានស្ត្រេស

ការចូលគេងយឺតយ៉ាវ និងការក្រភ្ញាក់ពីដំណេក អាចនឹងបណ្តាលឲ្យខ្លួនអ្នកមានស្ត្រេស ដោយសារតែ រាងកាយអ្នកមិនមានតុល្យភាពត្រឹមត្រូវមួយ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹកព្រលឹម នោះវានឹងជួយ ឲ្យយើងកាត់បន្ថយបាននូវ ស្ត្រេសបានចេញពី រាងកាយ និងផ្លូវចិត្ត។ កាលបើផ្លូវចិត្តរបស់យើង ស្រស់ស្រាយ នោះមនុស្សម្នាក់ក៏នឹងទទួលបាននូវ ភាពស្រស់ថ្លា ជាជាងការ មានស្ត្រេសផ្ទុកទុក នៅក្នុងខ្លួនទៀតនោះដែរ។

៦. មានពេលក្នុងការសម្រាក

ប្រសិនបើមនុស្សម្នាក់ បានក្រោកពីព្រឹក នោះគេនឹងអាចធ្វើអ្វីៗ បានដូចជាការគ្រោងទុក។ ការកំណត់ទុក នូវរឿងរ៉ាវចាំបាច់ ដែលត្រូវធ្វើមុនគេ ជាប្រចាំថ្ងៃ នឹងផ្តល់ពេលឲ្យអ្នក មានពេលវេលាបាន សម្រាកគ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុងពេលទំនេរ នោះពួកគេអាច ធ្វើនូវកិច្ចការដែលជា ចំណង់ចំណូលចិត្ត របស់ពួកគេដូចចា សរសេរកំណត់ហេតុ ឬគូររូបជាដើម។

៧. បង្កើនកម្រិតនៃការប្រមូលផ្តុំអារម្មណ៍

ដោយការក្រោកពីដំណេកនៅក្នុងពេលព្រឹក នោះយើងម្នាក់ៗ នឹងអាចធ្វើឲ្យថាមពល នៃការចងចាំ របស់យើងប្រសើរឡើង។ អ្នកដែលតែងតែក្រោកពីព្រឹក ក៏នឹងអាចធ្វើការប្រមូលផ្តុំអារម្មណ៍ បានល្អប្រសើរ ជាង អ្នកដែលមិនបានក្រោកពីព្រឹកនោះដែរ។

៨. ជួយធ្វើឲ្យអ្នកមានសុខភាពល្អ

វាជាការពិតមួយ ដែលថា មនុស្សដែលឆាប់ចូលគេង និង ឆាប់ក្រោកពីព្រឹក គឺតែងតែមានស្ថានភាព រូបរាងកាយ និង សុខភាពមាំទាំ ជាងអ្នកដែលមិនបានធ្វើដូចនេះ។ ដោយគ្រាន់តែការ ឆាប់ក្រោកពី ដំណេក វានឹងធ្វើឲ្យអ្នករក្សាបាននូវទម្លាប់ ដ៏ល្អមួយចំពោះសុខភាព។ ការឆាប់ទទួលទាននូវ អាហារពេលព្រឹក និង ធ្វើលំហាត់ប្រាណពីព្រលឹម ក៏អាចនឹងជួយធ្វើឲ្យយើងរក្សាបានផងដែរ នូវរូបរាង​កាយ​សមសួន និង មាំទាំបាន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips