អ្នកចាត់ការទូទៅរបស់អង្គការ ណាសា (Nasa) បាននិយាយថា បេសកម្មចុងក្រោយក្នុង
ការស្រាវជា្រវនូវភាវៈមានជីវិតក្រៅពីភពផែនដី  វាពិតជាប្រកបទៅដោយគ្រោះថ្នាក់ផង
ដែរ។ ទន្ទឹមនិងនេះដែរ អ្នកវិទ្យសាស្រ្តមកពីអង្គការមួយនេះ បានបកស្រាយទាក់ទងនិង
បេសកម្មចុងក្រោយរបស់ពួកគេមួយនេះ។
បើយោងទៅតាមទីពិសោធន៏របស់អ្នកវិទ្យសាស្រ្ត បានអោយដឹងថា ពួកគេនិងបញ្ជូនយានអវកាស
មួយដែលមានឈ្មោះថា Curiosity ហើយវានឹងធ្វើការចុះចតនៅលើ Red Planet នៅថ្ងៃទី ៦ អំឡុង
ខែក្រោយនេះ ។
ពួកគេក៏បានបញ្ជាក់បន្ថែមថា   ប្រសិនណាបើវាចុះចតបានដោយសុវត្ថិភាព  នោះអ្នកវិទ្យសាស្រ្ត
បានរំពឹងទុកថា វានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មានអំពី Mount Sharp  និងតំបន់នៅជុំ
វិញទីនោះ   គួរបញ្ជាក់ផងដែរថា Mount Sharp គឺជាភ្នំមួយដែលស្ថិតនៅចំកណ្តាល Gale Crater
បើនិយាយពីអង្គការ ណាសា (Nasa) វិញ ពួកគេសង្ឃឹមថា យានអវការមួយនោះនិងធ្វើការចុះចត
បានដោយសុវត្ថិភាពនៅលើផ្ទៃរាបស្មើ  ដែលវាស្ថិតនៅជិតបំផុតទៅនឹងភ្នំ Mount Sharp ។ ទន្ទឹម
និងការចុះចតនៅលើភ្នំនេះ ពោលគឺវាស្តិតនៅលើភពមួយដែលមានរយៈចម្ងាយដល់ទៅ 1,5 ដង 
បើធៀបទៅនឹងចម្ងាយព្រះអាទិត្យពីភពផែនដី។
ផ្ទុយទៅវិញ បើយោងទៅតាមអ្នកដឹកនាំកម្មវិធីបេសកម្មចុងក្រោយមួយនេះ គឺលោក Doug Mccu-
istion បាននិយាយថា ៖ ជាការពិត ការចុះចតមួយនេះ ក៏វាប្រថុយប្រថានទៅនឹងគ្រោះថ្នាក់ផងដែរ
 តែគួរបញ្ជាក់ផងដែរថា ការចុះចតនូវយានអវកាសណាមួយនៅលើភពផ្សេងមួយទៀតនោះ វាតែង
តែប្រឈមនិងហានិភ័យផ្សេងៗជាក់ជាមិនខាន ដូចបេសកម្មមួយនេះជាដើម  ។ ដើម្បីអោយជ្រាប
កាន់តែច្បាស់ថាតើ ការចុះចតនោះប្រព្រឹត្តិទៅបានយ៉ាងដូចម្តេច  សូមតាមដានទស្សនាវីដេអូឃ្លីប
ខ្លីខាងក្រោមនេះ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky