ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍ពីសារព័ត៌មានទាន់ហេតុការណ៍ Reuters អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ចេញមុខអះអាង ដោយបញ្ជាក់ក្តែងៗអោយដឹងថា ខ្លូន ពិតជាចាប់ ឃាត់ខ្លួន មនុស្ស ៣ នាក់ ប្រតិបត្តិសាសនា គ្រឹស្តិ ពិតប្រាកដមែន ពីប្រទេស ល៊ីប៊ី ។
បុរស ៣ នាក់ មកពី ៣ ប្រទេសផ្សេងគ្នា អេហ្ស៊ីប នីហ្សេរីយ៉ា និង ហ្គាណា ត្រូវ បានក្រុម ISIS ចាប់ ឃាត់ខ្លួនបាន ខណៈក្រុមឧទ្ទាម ដ៏មានអនុភាពមួយនេះ បង្ហោះរូប Passport របស់ ពួកគេនៅលើ ប្រព័ន្ធអ៊ិនធើណេត ។ របាយការណ៍ បញ្ជាក់ក្តែងៗអោយដឹងថា ករណីចាប់ ឃាត់ ខ្លួនខាងលើនេះ អាច កើតឡើង ទៅបាន នៅតំបន់ Noufliyah គ្រប់គ្រងដោយ ISIS ក្រោយ ពីក្រុមឧទ្ទាមមួយនេះ ពង្រីកឥទ្ធិពលនៃអំណាច របស់ខ្លួន ទៅក្នុងប្រទេសល៊ីប៊ី ចេញ ពីមូលដ្ឋានដើម ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ៕
- អាន ៖ រំលោភ ១ ថ្ងៃ ៥ ដង រួច អារ ក សម្លាប់ នេះហើយ ពួក ISIS ធ្វើទៅលើ ស្រីក្រមុំ ស្អាតៗ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ