ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះ
សុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និង
ភ្លឺរលោងដែរ ឬទេ។ ខាងក្រោមនេះ គឺជាវិធីងាយៗ ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ស្រស់ថ្លា
ភ្លឺរលោង សម៉ដ្ឋ ដោយធម្មជាតិ បានយ៉ាងឆាប់រហ័សបំផុត។
ក្រូចឆ្មារ និង ត្រសក់៖ ក្រូចឆ្មារ គឺជាឱសថធម្មជាត ដ៏មានប្រសិទ្ធិភាពបំផុត ជួយឱ្យស្បែក សភ្លឺ
រលោង។ សូមយក ទឹកក្រូចឆ្មារ មួយស្លាបព្រាបាយ លាយជាមួយនឹង ទឹកត្រសក់ មួយស្លាបព្រា
បាយ បន្ទាប់មក លាបនៅលើ ស្បែកមុខ ទុករយៈពេល ១៥ ទៅ ២០នាទី ទុកឱ្យវាស្ងួត រួចលាង
សំអាតមុខចេញ ជាមួយនឹងទឹកធម្មតា។ ទឹកត្រសក់នឹងធ្វើឱ្យស្បែកមុខរបស់អ្នកត្រជាក់ សម៉ដ្ឋ ភ្លឺ
រលោង តឹងណែន ជាពិសេស សំរាប់នៅរដូវក្តៅ។
ម្ស៉ៅក្រាម និង ប៉េងប៉ោះ៖ គឺជាវិធីមួយដ៏ល្អបំផុត ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន
ដោយធម្មជាតិ ក្នុងរយៈពេលខ្លី។ វិធីធ្វើ៖ យកម្ស៉ៅក្រាម ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក
ប៉េងប៉ោះ ២ ទៅ ៣ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកមុខ ទុករយៈ
ពេល ១៥ ទៅ ២០នាទី រួចលាងសំអាតស្បែកមុខ ជាមួយនឹងទឹកធម្មតាចេញ ជាការស្រេច។
សាលាដ៖ ជាប្រភេទនៃបន្លែបៃតងម្យ៉ាង ដែលមានតួនាទី ជួយផ្ដល់សំណើមដល់ស្បែក និង ជួយ
សម្រួលឱ្យស្បែកសម្រាប់អ្នកដែលមាន ស្បែកឆាប់ប្រតិកម្ម ទៅជាសភាពធម្មតាវិញ និង ជួយឱ្យ
ស្បែករបស់អ្នក កាន់តែស ស្រស់ថ្លាថែមទៀតផង។
ម៉ាសធ្វើឱ្យស្បែកថ្លាផូរផង់៖ ដំបូងយកសាលាដមួយកូនចានទឹកដោះគោឆៅកន្លះកូនចាន ជាតិ
អន្ធិលប្រទាលកន្ទុយក្រពើ៣ស្លាបព្រាបាយ ស៊ុតក្រហម១គ្រាប់និងប្រេងអូលីវ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ យកគ្រឿងផ្សំ ដែលបានត្រៀមនោះមកក្រឡុកបញ្ចូលគ្នាទាល់តែម៉ដ្ឋ រួចយកមកលាបឲ្យ
សព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០នាទី រួចលាងសំអាតចេញដោយទឹកត្រជាក់ជាការស្រេច។
ម៉ាសកាត់បន្ថយភាពគគ្រាតលើផ្ទៃមុខ៖ ត្រៀមសាលាដ៏ហាន់ហើយ១កូនចាន ទឹកដោះគោជូរ
កន្លះកូនចាន និង វីតាមីន E មួយគ្រាប់។
វិធីធ្វើ៖ យកគ្រឿងផ្សំ ដែលត្រៀមទុកនោះ មកក្រឡុកឲ្យចូលសាច់តែមួយ លាបឲ្យ សព្វផ្ទៃមុខ
ហើយយកចុងម្រាមម៉ាស្សាថ្នមៗប្រមាណជា២នាទី ទុកចោលប្រមាណជា២០- ២៥នាទី រួចលាង
សំអាតចេញដោយទឹកត្រជាក់ជាការស្រេច៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-វិធីងាយៗ កាត់បន្ថយស្ត្រេស បានឆាប់រហ័ស
-វិធីកំពូល ៥យ៉ាង ព្យាបាលជំងឺផ្តាសាយ បានឆាប់រហ័ស
-វិធីងាយៗ ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេលខ្លី
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស
ដោយ៖ វណ្ណៈ
ប្រភព៖ hubpages