CamNews

យល់ដឹង 

វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

ផ្លែសាច់ ឬ ស្លាកស្នាម គឺជាសាច់ដុះ ឬ ស្លាកស្នាម ដែលមាននៅលើស្បែករបស់អ្នក បន្សល់
មកពី ការរងរបួស ដោយគ្រោះផ្សេងៗ។ ស្លាកស្នាមនេះ មានសញ្ញាបង្ហាញដូចជា មានពណ៌
ផ្កាឈូកស្លេកស្លាំង ឬ ពណ៌ត្នោត ដែលមាននៅជាប់ស្បែក  ដែលធ្វើឱ្យស្បែករបស់អ្នក បាត់
នូវភាពទាក់ទាញ និង មើលទៅគួរឱ្យញញើត។ ខាងក្រោមនេះ   គឺជាវិធីព្យាបាលផ្លែសាច់ ឬ
ស្លាកស្នាម ដោយធម្មជាតិ។

១/ ប៉េងប៉ោះ៖ គឺជាឱសថដ៏ល្អបំផុត សំរាប់ព្យាបាលស្លាកស្នាម  ពិសេស ស្លាកស្នាម កើត
មានដោយសារមុន។ វិធីព្យាបាល សូមយកទឹកប៉េងប៉ោះ   លាបនៅលើស្បែកមុន ឬ កន្លែង
ដែលមានស្លាកស្នាម   វានឹងជួយបំបាត់ស្លាកស្នាម   ធ្វើឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង។ វិធីម្យ៉ាង
ទៀត អ្នកអាចកាត់ផ្លែប៉េងប៉ោះ ជាចំណិត រួចយកទៅដុសខាត់   លើស្បែកកន្លែងមានស្នាម
ដោយផ្ទាល់ ក៏បាន វាក៏អាចជួយកាត់បន្ថយនឹងស្បែកមុខមានស្នាម ផងដែរ។

២/ ចេក៖ យកចេកទុំ បកសំបកឱ្យស្អាត យកតែសាច់ចេក ច្របាច់ ឬ កិនឱ្យម៉ដ្ឋ បន្ទាប់មក
យកវា មកលាបនៅលើស្បែកមុខ កន្លែងមានស្លាកស្នាម  ទុករយៈពេល  ១០នាទី  រួចលាង
សំអាតទឹកចេញ ជាការស្រេច។ ធ្វើបែបនេះ នឹងជួយឱ្យបំបាត់ស្លាកស្នាម នៅលើស្បែកមុខ
និង ធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋ តឹងណែន ដោយធម្មជាតិ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
- វិធីងាយៗ ពីរយ៉ាង ជួយសម្រកទម្ងន់ បានឆាប់រហ័ស
-វិធីងាយៗ ព្យាបាលសក់ជ្រុះ និង ធ្វើឱ្យសរសៃររឹងមាំ ដោយធម្មជាតិ
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខ កំចាត់មុន ស្នាមជាំ អុជខ្មៅ និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង

ដោយ៖ វណ្ណៈ
ប្រភព៖ buzzle

Tags: Lifestyle Knowledge How to Get Rid of Scars Naturally