CamNews

ព័ត៌មានអន្តរជាតិ 

ស្អីទៀតហើយ !!! ផ្ទុះរោងចក្រ គីមី សម្លាប់មនុស្ស ទៀតហើយ នៅប្រទេសចិន

ព័ត៌មានអន្តរជាតិ ៖​ របាយការណ៍ បញ្ជាក់អោយដឹងថា   ហោច ណាស់ ជនរងគ្រោះម្នាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះឆេះ​រោងចក្រគីមីមួយកន្លែង ក្នុងទីក្រុង Dongyin ខេត្ត Shandong ប្រទេសចិន ។


យោងតាមគណនីពលរដ្ឋក្នុងស្រុក តាមបណ្តាញសង្គម Weibo អោយដឹង  ថា  ពួកគេបានលាន់លឺ សម្លេងផ្ទុះ យ៉ាងសន្ធឹក ពីរោងចក្រខាងលើ នាវេលាម៉ោង ១១ និង២៥នាទីយប់ថ្ងៃច័ន្ទដើមសប្តាហ៍ នេះ។ គេហទំព័រក្នុងស្រុក ចេញផ្សាយអោយដឹងថា ករណីផ្ទុះឆេះ រោងចក្រ គីមី  មួយកន្លែងនេះ គឺ ចាប់ផ្តើមកើតឡើង នៅវេលាម៉ោង ១១ និង ២២ នាទីយប់ ខណៈ ៥ម៉ោងក្រោយទើបគ្រោះអគ្គីភ័យ កើតចេញពីគ្រោះថ្នាក់ផ្ទុះឆេះនោះ រលត់ទៅវិញ ។ ពុំមានសេចក្តីរាយការណ៍ លម្អិតស្តីពី គ្រោះថ្នាក់ ផ្ទុះឆេះរោងចក្រគីមីលើកនេះ នៅឡើយទេ ។


គួរបញ្ជាក់ថា ប្រធានបទក្តៅ នៃករណីផ្ទុះឆេះរោងចក្រគីមី គឺជា ព័ត៌មានដ៏រស៊ើបមួយ   ដែលនៅតែ តាមលងបន្លាចពលរដ្ឋចិននៅឡើយ ក្រោយពីវិនាសកម្ម ផ្ទុះឆេះឃ្លាំងស្តុកសារជាតិ គីមី នៅទីក្រុង Tianjin សម្លាប់មនុស្ស ហោចណាស់ ១៥៨ នាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shandong Explod