CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះ អាថ៍កំបាំងរន្ធត់ យន្តហោះអង់គ្លេស ប៊ិះគ្រាប់រ៉ុកកែត វាយប្រហារទម្លាក់ មុនយន្តហោះរុស្ស៊ីធ្លាក់

ព័ត៌មានអន្តរជាតិ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ប្រទេស អង់គ្លេស Thomson ចំណុះដោយ អ្នកដំណើរសរុប ១៨៩ នាក់នោះបានព្យាយាមបើកគេចពីគ្រាប់រ៉ុកកែតដែលហោះសំដៅមកកាន់ យន្តហោះរបស់ខ្លួន  អំឡុងប្រតិបត្តិការដឹកអ្នកដំណើរ ទៅកាន់រមណីយដ្ឋានទេសចរណ៍ Sharm El Sheikh​ ប្រទេស អេហ្ស៊ីប ។


របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស  Thomson បាន ព្យាយាមបើកគេចពីការវាយប្រហារដោយគ្រាប់រ៉ុកកែត ដោយជៀសឆ្ងាយប្រមាណ ១០០០ ហ្វីត អំឡុងហោះហើរលើអាកាស ជាសំណាងល្អ បានគេចផុតពិតប្រាកដែន ខណៈ ពីលុតដែលជាកា ពីទែននោះប្រើនិតិវិធីបើកគេចភ្លាម។ ជាលទ្ធផល យន្តហោះបានចុះចតដោយ សុវត្ថិភាព ខណៈ ក្រុមអ្នកដំណើរនៅលើយន្តហោះ មិនត្រូវបានប្រាប់ពីហានិភ័យនៃគ្រោះថ្នាក់លើកនេះនោះទេ។


គួររំឮកថា គ្រោះឧបទ្ទេវហេតុខាងលើ គឺបានកើតឡើង កាលពី ២ ខែមុន មុននឹងមានករណីធ្លាក់ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅនេះ សម្លាប់មនុស្ស គ្មានសល់ទាំង ២២៤ នាក់ ក្រោយពីហោះហើរ ចេញពី រមណីយដ្ឋាន Sharm  El Sheikh​ ប្រទេស អេហ្ស៊ីប។ មានជំនឿជាក់អោយដឹងថា ក្រុមភារវកម្ម រដ្ឋអ៊ីស្លាមជ្រុលនិយម បាន  ដាក់បង្កៃ គ្រាប់ បែកនៅលើយន្តហោះ ជាការបំផ្ទុះ ទម្លាក់យន្តហោះចោលតែម្តង   ដែលជា  ហេតុនាំ អោយ រាល់ ជើងហោះហើរប្រទេសអង់គ្លេស ផ្អាកការធ្វើដំណើរទៅនិងមក តំបន់រមណីយដ្ឋានខាងលើ ។


នាយកដ្ឋាន គមនាគមន៍ អះអាងអោយដឹងថា ឧបទ្ទេវហេតុយន្តហោះបើកគេចពីការវាយប្រហារ ដោយគ្រាប់រ៉ុកកែតខាងលើ គឺបានកើតឡើង   នា ថ្ងៃទី ២៣ ខែ  សីហា ២០១៥  កន្លងទៅនេះ ។ ប្រភពបញ្ជាក់យ៉ាងច្បាស់អោយដឹងថា ពីលុតបើក   យន្តហោះក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស បំភ្លឺក្តែងៗអោយដឹងថា លោកបាន  ឃើញ  គ្រាប់រ៉ុកកែត  ហោះសំដៅមកយន្តហោះ ស្តែងៗនឹង ភ្នែក។ ភ្លាមៗ លោកបានចេញចំណាត់ការ បើកបង្វៀង ពោលបត់យន្តហោះទៅឆ្វេង១០០០ហ្វឺត ដើម្បីគេចពីគ្រាប់រ៉ុកកែត ដែលកំពុងតែហោះសំដៅមកកាន់យន្តហោះនោះ ។ ក្រៅពីពីលុតដែល ជាកាពីទែនយន្តហោះ បានដឹងឮនិងឃើញ គ្រាប់រ៉ុកកែតខាងលើ ក្នុងនោះ សមាជិកសហសេវិក ៥ នាក់ផ្សេងទៀត ដែលបម្រើការលើយន្តហោះ ក៏បានឃើញដូចគ្នាដែរ។ កាលបើដឹងហើយនោះ យន្តហោះសម្រេចចិត្តចុះចតរយៈពេលយូរនៅអេហ្ស៊ីបជាមុនសិន   មុននឹងបង្ខំចិត្តហោះត្រលប់ មកកាន់អង់គ្លេសវិញទាំងប្រឈមនឹងហានិភ័យ​។

ជាជាង កាពីទែន ក៏ដូចជា សហសេវិក បានឃើញ  គ្រាប់រ៉ុកកែត  សំដៅមកកាន់យន្តហោះក្រុម ហ៊ុនអាកាសចរណ៍ អង់គ្លេស ក្នុងនោះ យន្តហោះក្រុមហ៊ុន  អាកាសចរណ៍ផ្សេងទៀត ដែលបាន ហោះទៅកាន់គោលដៅតែមួយ រមណីយដ្ឋាន Sharm   El Sheikh ក៏បានឃើញ គ្រាប់រ៉ុកកែត ប៊ិះ នឹងវាយប្រហារចំយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Thomson   ខាងលើ ។ មានសេចក្តីរាយការ ណ៍  លើក ឡើងអោយដឹងថា គ្រាប់ រ៉ុកកែតនោះ  គឺមានវត្តមាន  មកពី សមយុទ្ធយោធា ប្រទេស អេហ្ស៊ីប ប៉ុន្តែ ទោះជាមានការស្រាយបំភ្លឺយ៉ាងណាក៏ដោយចុះ ខណៈស្ថិតនៅក្នុងមន្ទិលសង្ស័យ នៅឡើយ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Thomson ពិត ជាមានភាព ភ័យខ្លាចហួស ថាអាច នឹងជួបវាសនាអាក្រក់ដូចយន្តហោះក្រុមហ៊ុនអាកាសចរណ៍  រុស្ស៊ី ដែលបានធ្លាក់ អំឡុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ​ សម្លាប់មនុស្សគ្មានសល់ទាំង ២២៤ នាក់ ៕

- អាន ៖ គ្រាប់បែក ភារវកម្ម គឺជា ហេតុផល នាំអោយយន្តហោះ រុស្ស៊ី ធ្លាក់ចុះ និងផ្ទុះឆេះ "អង់គ្លេស"


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt