រដូវកាល ២០១៣-២០១៤ នេះគឺពិតជា រដូវកាលមួយ ដ៏អាប់អួរ របស់ក្រុម បិសាចក្រហម Manutd
ដែលកំពុង តែគ្រប់គ្រង ដោយលោក David Moyes ។ សព្វថ្ងៃ Manutd ឈរលេខ រៀងទី ៧ ក្នុង តារាង Premier League ហើយមិនត្រឹម តែប៉ុណ្ណោះ កីឡាករមួយចំនួន ក៏កំពុងតែ ចង់ចាកចេញពី ក្រុមផងដែរ ។
ដើម្បីទប់ទុល នឹងការចាកចេញ របស់កីឡាករ និងដើម្បីស្តារមុខ មាត់មកវិញនោះ បិសាចក្រហម Manchester United បានត្រៀម កញ្ចប់ទឹកប្រាក់ រហូតដល់ទៅ ២០០ លានផោន ដើម្បីស្តារស្ថាន ការឡើងវិញ ។ ក្នុងកញ្ចប់ ២០០ លានផោននេះ David Moyes បានសំលឹងឃើញ កីឡាករ ៣ រូប ទុករួចហើយ ដែលព័ត៌មាន នឹងបញ្ចេញក្នុង ពេលឆាប់ៗនេះ ហើយថាពួកគេ ជាអ្នកណា មកពីក្លឹប ណា ។
ភ្ជាប់ជាមួយនិង រឿងដែលកីឡាករ មួយចំនួន ចង់ចេញពីក្រុមនោះ មានដូចជា Namenja Vidic, Rio Ferdinand, Robin Van Persie និង Patric Evra ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail