ក្រុងឡុងដ៍៖ ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អ ដោយបានលត់ក្រុមភ្ញៀវ ជើងឯកមកពីព័រទុយហ្គាល់ Benfica រហូតដល់ ៥-១ នៃវគ្គជម្រុះពាន Emirates Cup ឆ្នាំ២០១៤ របស់អង់គ្លេស យប់មិញនេះ ។
Arsenal បានធ្វើការនាំមុខ Benfica ៤-០ ត្រឹមរយៈពេល៤៥នាទី ក្នុងវគ្គទី១ពីការធ្វើបាន គ្រាប់បាល់ហ៊ែកទ្រីក (ស៊ុតបាន៣គ្រាប់) ដោយកីឡាករខ្សែប្រយុទ្ធ Yaya Sanogo នៅនាទី២៦ ៤៤ និង ៤៥ ជាមួយនឹងមិត្តរួមក្រុម Cambell ធ្វើបានសម្រេច ១គ្រាប់ដែរនៅ ថ្ងៃទី៤០ និង Sanogo ថែមគ្រាប់ទី៤ទៀត នៅនាទី៤៩ ។
នេះជាកម្មវិធីប្រកួតមួយ ដ៏ប្លែកពីគេមានន័យថា ក្រុមឈ្នះបាន៣ពិន្ទុ និងបូកទាំងគ្រាប់បាល់ស៊ុតបញ្ចូលទី ទៀតមានន័យ ថា Arsenal ទទួលបាន៨ពិន្ទុពី ១ប្រកួតដំបូង ខណៈដែលក្រុមចាញ់ Benfica បានសូន្យពិន្ទុ ប៉ុន្តែស៊ុតបញ្ចូលទីបាន ១គ្រាប់ដែរនៅនាទី៦៣ពី ការតែតបញ្ចូលទី ដោយកីឡាករ Suso ។ ដូច្នេះ Benfica ទទួលបាន១ពិន្ទុឈរនៅបាតតារាង ស្របពេលក្រុម AS Monaco របស់បារាំង និង Valencia របស់អេស្ប៉ាញទទួលបាន ៣ពិន្ទុស្មើគ្នាពីការស្មើ លទ្ធផល ២-២ យប់មិញ នេះដូចគ្នា ។
យ៉ាងណាមិញ សម្រាប់ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ និងឈរនៅកំពូលតារាង នឹងឈ្នះពាន Emirates Cup នេះតែ ម្តងដោយនៅសល់ ២ប្រកួតគឺជា ការជួបគ្នា រវាងក្រុម Benfica ប៉ះ Valencia នាម៉ោង ២០ និង ០០នាទីស្របពេល ដែល Arsenal ត្រូវជួប AS Monaco នាម៉ោង ២២ និង ២០នាទីយប់នេះ ដូចគ្នា (ម៉ោងនៅកម្ពុជា) ៕