CamNews

សុខភាព 

តើហេតុអ្វីបានជា បណ្តាលឲ្យអ្នកស្រេកទឹក?

នៅពេលខ្លះ យើង​ទាំងអស់គ្នាជួប នឹងការស្រេកទឹក ក៏ប៉ុន្តែតើអ្នកអាចស្រម៉ៃ បានទេថា តើវាមានអារម្មណ៍​បែបណា នៅពេលស្រែកទឹក អស់រយៈពេលជាច្រើនថ្ងៃ? ប្រសិនបើមនុស្សយើង​ មិនបានផឹកទឹក អស់រយៈពេលពី៥ ទៅ៦ថ្ងៃ មនុស្សនឹងស្លាប់។ ដោយឡែកអារម្មណ៍ ស្រេកទឹក​គឺគ្រាន់តែជាវិធី​ នៃរាងកាយ ក្នុង​ការប្រាប់យើង​ ឲ្យបន្ថែមសារធាតុរាវ តែប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យ មានការស្រេកទឹក គឺបង្កឡើងដោយការផ្លាស់ប្តូរ សារធាតុដែលមាននៅក្នុងអំបិលនៃឈាមរបស់យើង។ ហើយយើងអាចដឹងបានថា មានអំបិល និងទឹកមួយចំនួននៅក្នុឈាមរបស់យើង។ នៅពែលដែលវា​​ មានការផ្លាស់ប្តូរដោយ មានអំបិលកាន់តែច្រើនឡើងៗ ទាក់ទងនឹងទឹកនៅ ក្នុង​ឈាមរបស់យើង ការស្រេកទឹក ក៏បានកើតឡើង។

មានផ្នែកមួយ នៃខួរក្បាលរបស់យើង គេហៅថា មជ្ឈមណ្ឌលស្រេកទឹក។ វាបានធ្វើការឆ្លើតបជាមួយនឹងអំបិលមួយចំនួន នៅក្នុងឈាមរបស់យើង។ នៅពេលផ្លាស់ប្តូ វាបានបញ្ចួនដំណឹងត្រឡប់ទៅរកបំពង់ក។ ដំណឹងទាំងនេះធ្វើដំណើរ ទៅកាន់ខួរក្បាល ហើយវាបូកបញ្ចូលនូវអារម្មណ៍ បែបនេះដែលធ្វើឲ្យយើង និយាយថា​សេ្រកទឹក៕



ផ្តល់សិទ្ធដោយ ៖​ខ្មែរថកឃីង


Tags: healthy tips