តើការរួមភេទ អាចបណ្តាលឲ្យមាន ជំងឺគាំងបេះដូងទេ? វាពិតប្រាកដណាស់ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រការរួមភេទ វាពិតជាបណ្តាលឲ្យមានជំងឺគាំងបេះដូង ទៅលើមនុស្សមួយចំនួន ជាពិសេសលើបុរស ក៏ប៉ុន្តែអត្រាដែលបណ្តាលឲ្យមានជំងឺគាំងបេះដូងអំឡុងពេលកំពុងរួមភេទ គឺមានមិនដល់១ភាគរយផង។
បើទោះបីជាជំងឺគាំងបេះដូងកម្រកើតមានក្នុងពេលកំពុងរួមសង្វាស ក៍គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សទាំងអស់នោះដែលគ្មាន សំណាងក្នុងចំណោមមនុស្សដ៍តិចតួចបំផុតដែលស្លាប់ក្នុងពេល កំពុងរួមភេទទេ។ ដូច្នេះប្រសិនជាអ្នកឬក៏សមាជិកគ្រួសាររបស់អ្នកមានជំងឺបេះដូង និងសរសៃឈាម វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសួរវេជ្ជបណ្ឌិតអំពី សកម្មភាពឬឥរិយាបទរួមភេទ បែបណាដែលមានសុវត្ថិភាពសំរាប់បេះដូង របស់អ្នក។
ឧទាហរណ៍ប្រសិនជាអ្នកទើបតែទទួលរងការឈឺចាប់ ដោយជំងឺបេះដូង អ្នកគួរតែផ្អាកការួមភេទឪ្យបានយ៉ាងតិច២សប្តាហ៍។ ប្រសិន ជាអ្នកមានជំងឺខ្សោយបេះដូង អ្នកមិនត្រូវដេកផ្ងាទេនៅពេលដែលកំពុងរួមភេទ (lying on your back) ពីព្រោះ ឈាម និងសារធាតុរាវផ្សេងដែលមានក្នុងខ្លួន អាចនឹងហូរចូលទៅក្នុងសួតរបស់អ្នក នៅពេលកំពុងរួមភេទ។ សកម្មភាពរួមផ្លូវភេទ និងស្ថានភាពបេះដូង អាចមានទំនាក់ទំនងគ្នា តមរបៀបដ៏ស្មុគស្មាញ ដែលមានការលំបាកខ្លាំងបំផុត ក្នុងធ្វើកុំឪ្យបញ្ហាទាំងពីរនេះជំពាក់គ្នាបាន។
ពិតប្រាកដណាស់ អ្នកជំងឺបេះដូងជារឿយៗ មិនសូវមានអារម្មណ៍ល្អនោះទេក្នុងការពិភាក្សាអំពីបញ្ហាលើគ្រែជាមួយដៃគូរជាមួយនឹងវេជ្ជបណ្ឌិតរបស់ពួកគេ ហើយចំណែកឯគ្រូពេទក៏ដូច្នេះដែរ។ «ខ្ញុំបានដឹងថា គ្រូពេទ្យមួយចំនួនធំ ពុំមានពេលវេលាគ្រប់គ្រាន់ ឬក៏ឆន្ទៈក្នុងការពិភាក្សា និងណែនាំអំពីបញ្ហាផ្លូវភេទដល់អ្នកជំងឺបេះដូងនោះទេ»។ គ្រូពេទទាំងអស់នោះមានការស្ទាក់ស្ទើរក្នុងការជជែកអំពីវា ដូច្នេះពួកគេក៍គេសចេញអំពីការពិភាក្សាទាំងអស់នេះ។
ដូច្នេះ តើអ្នកមានជំងឺបេះដូងទាំងអស់នោះត្រូវធ្វើអ្វី? អ្នកត្រូវត្រៀមរៀបចំសំនួរមួយចំនួនទុកជាមុន មុនពេលទៅអោយពេទ្យពិនិត្យ ដែលសំនួរទាំងអស់នោះមានដូចជា តើសរីរៈផ្លូវភេទរបស់ខ្ញុំមានការទាក់ទងទៅនឹងបេះដូងទេ? តើបេះដូងរបស់ខ្ញុំមានផលប៉ះពាល់ដោយការរួមភេទដែរ រឺទេ? ហេតុអ្វីខ្ញុំមិនមានអារម្មណ៍មុនពេលរួមភេទ? សំនួរទាំងអស់នេះនឹងត្រូវបានឆ្លើយបំភ្លឺនៅពេលដែល អ្នកទៅជួបគ្រូពេទ្យ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង