ជីវិតជោគជ័យ ៖ អតីតកម្មការិនីរោងចក្រ ទៅជាម្ចាស់ក្រុមហ៊ុន ជួញដូរ កញ្ជក់់ touchscreen បណ្តាផលិតផល ស្មាតហ្វូន ផ្គត់ផ្គង់ផលិតផល Apple ក៏ដូចជា Samsung នោះ បានក្លាយទៅជាសេដ្ឋីនីមានបំផុតនៅក្នុងប្រទេស ចិន បន្ទាប់ពីទ្រព្យសកម្មលោកស្រី មានសរុបដល់ទៅ ៨ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
បេក្ខភាពសេដ្ឋីនី រូបនេះ មានឈ្មោះថា Zhou Qunfei គឺជាម្ចាស់ក្រុមហ៊ុន បច្ចេកវិទ្យា Lens មាន មូលដ្ឋាននៅ ក្រុង Hunan ខណៈក្រុមហ៊ុនមួយនេះ ផ្ទាល់ទទួលបានកេត្តិ៍នាម នៃភាពល្បីល្បាញ បន្ទាប់ពី ចូលទៅក្នុងទីផ្សារ ភាគហ៊ុន Shenzhen របស់ខ្លួន បានកើនឡើងជាប់ៗគ្នា ក្នុងរយៈ ពេល១០ ថ្ងៃជាប់ ។ ងារ លោក ស្រី ត្រូវបាន ប្រកាសអោយដឹង ពីទស្សនាវដ្តី Forbes កាលពីថ្ងៃអង្គារ ។
គួរបញ្ជាក់ថា លោកស្រី Zhou ធ្លាប់បានបម្រើការងារ ជាកម្មការិនីរោងចក្រ នៅតាមបណ្តាក្រុមហ៊ុនកញ្ជក់ ស្គ្រីន ផ្សេងៗពីគ្នា មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ក្នុងឆ្នាំ ២០០៣ ។ ឈាន ចូល ដល់វ័យ ៤៥ ឆ្នាំ ខណៈលោក ស្រីមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ដល់ទៅ ៨៩ ភាគរយ ក្រុមហ៊ុនលោកស្រី មាន បុគ្គលិកច្រើនជាង ៨០,០០០ នាក់ ក្នុងនោះ ប្រាក់ចំណេញបានកើនដល់ទៅ ៣,៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០០៣ នេះបើយោងតាម Bloomberg ។
គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកស្រី ឯកទេស ខាងផលិតកញ្ជក់ Touchscreen ការពារ រាល់ស្មាតហ្វូនកំព្យូទ័រ និង កាម៉េរ៉ា ជាដើម ។ ទន្ទឹមនឹងនេះ បើយោងតាម ការសែត ហុងកុង South China Morning Post ផលិតផល របស់លោកស្រី បានចែកចាយទៅទូទាំងពិភពលោក ស្មើនឹង ១២ ភាគរយ នៃស្មាតហ្វូន ពិភព លោកផ្ទាល់តែ ម្តង ។
របាយការណ៍ បញ្ជាក់អោយដឹងថា ខណៈសេដ្ឋកិច្ច ប្រទេសចិន បានកើនឡើង ជាប់ចំណាត់ថ្នាក់ កំពូលលំដាប់ លេខពីរ លើសកលលោក ក្នុងនោះ បានជួយដល់ សុខាមាលភាពប្រជាជន អោយរួចផុុត ពី គ្រោះទុរភក្ស ។ តួរ លេខបេក្ខភាព មហាសេដ្ឋីប្រទេសចិន បានកើនឡើងដល់ទៅ ៣០០ នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទស្សនាវដ្តី Hurun ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាស៊ីវ័ន