CamNews

រថយន្ត 

LaFerrari 2014 តម្លៃជាង ១ លានដុល្លារ ទទួលរងបញ្ហា លើប្រព័ន្ធធុងសាំង

យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Ferrari បានត្រូវលេចឮថា ផលិតផលរបស់ខ្លួន ម៉ូដែល Ferrari LaFerrari ស៊េរីឆ្នាំ ២០១៤ មានបញ្ហាជាមួយធុងប្រេង​ ខណៈដែលគ្រោះថា្នក់ អាចនឹងកើតមានជាយថាហេតុ នៅ​ពេលបើកបរ ។ 


សេចក្ដីប្រកាសជាផ្លូវការរបស់ ក្រុមហ៊ុនរថយន្ដស្ពត Ferrari មិនទាន់បានសម្រេចនៅឡើយនោះទេ ក្រោយ​​​​ពីមានការបង្ហោះផ្ទាំងរូបភាពជាច្រើនសន្លឹក ព្រមទាំង វីដេអូខ្ចី ដែលបានបង្ហាញពីហានិភ័យ បង្កឡើងដោយ​ការឆាបឆេះ រថយន្ដខណៈដែលកំពុងតែបើកបរ ។ បញ្ហាដែលកើតមានឡើង ត្រូវបានគេ​សង្ស័យថា​ ទំនងជាបង្កឡើង ដោយធុងសាំង​ ដែលបញ្ជ្រៀបចំហាយចេញមកក្រៅ ហើយប៉ះជាមួយ ចំហេះម៉ាស៊ីន ទើបបង្កឲ្យមានភ្លើងឆេះចេញឡើង ។ 

យោងតាមគេហទំព័រពាណិជ្ជអន្ដរជាតិ របស់​ប្រទេស​ ហូឡង់ បានបង្ហាញឲ្យដឹងថា មានប្រិយមិត្ដ អភិជន​គាំទ្រក្រុមហ៊ុន Ferrari ជាច្រើនបានស្នើរឲ្យមានការផ្លាស់ប្ដូរធុងសាំង​ម៉ូដែលនេះចោលទៅ ជៀសវាង​មាន​បញ្ហាធំដល់​អ្នកប្រើប្រាស់ ។ ប៉ុន្ដែរហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានវិធានការអ្វីត្រូវហៅ​ប្រ​មូល​​រថយន្ដ ម៉ូដែលនេះ មកវិញនៅឡើយទេ ដោយការអះអាងជាចុងក្រោយ ប្រសិនក្រុមហ៊ុន​ ពិនិត្យឃើញ មូលហេតុនេះមែន នោះក្រុម មិនបង្អង់យូទេ ដោយប្រើពេលតែបន្ដិច និង អាចប្រមួលយកមកវិញ និង ធ្វើការផ្លាស់ប្ដូរយ៉ាងចាប់រហ័ស តាមស្ដង់ដាររបស់​ក្រុមហ៊ុន ។ 

គូសបញ្ជាក់ផងដែរថា ម៉ូដែល Ferrari LaFerrari ស៊េរីឆ្នាំ ២០១៤ គឺមានតម្លៃដល់ទៅ ១.៥ លានដុល្លារ​ ត្រូវនឹង ១ លានផោន ។​ ហើយរថយន្ដមានលក្ខណៈពិសេស​ត្រង់ប្រើសមាសភាព ១២ ម៉ាស៊ីន (V12) ខ្នាត​រង្វាស់សេយូប្រេងដល់ទៅ ៦.៧ liter និង អាចប្រើប្រាស់ល្បឿនលឿនបំផុតដល់ទៅ ៣៤៩ គ.ម/ម៉ោង។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle Ferrari LaFerrari 2014