CamNews

ជីវិត និងការងារ 

វិធ្វើម្ហូប៖ ញំារមៀត ស ជាមួយ បង្គា

គ្រឿងផ្សំ
-រមៀតស ហាន់ជាសរសៃតូចៗ ៨ស្លាបព្រា
-ការ៉ុត ហាន់ល្អិតៗ ៨ស្លាបព្រា
-បង្គាស្រុស ហើយបកសំបកចេញ ហាន់ ៤០០ក្រាម
-សាច់ជ្រូកចិញ្ច្រាំ ស្រុស ២០០ក្រាម
-ខ្ទឹមក្រហម ហាន់ ២ស្លាបព្រា
-ម្សៅស៊ុបខ្នរ ២ស្លាបព្រា
-ជីរវ៉ាន់ស៊ុត ហាន់ ២ស្លាបព្រា
-ទឹកត្រីឆ្ងាញ់ ១ស្លាបព្រា
-ស្ករស ២ស្លាបព្រា
-ទឹកក្រូចឆ្មារ ៣ស្លាបព្រា
-ម្ទេស ហាន់ ៨ផ្លែ

វិធីធ្វើ
១-ការ៉ុត ច្របាច់លាយជាមួយអំបិលម៉ដ្ឋ ហើយលាងទឹកចេញឲ្យស្អាតទុកឲ្យស្រស់ទឹក។
២-ផ្សំទឹកត្រី ជាមួយម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ និងស្ករស លាយបញ្ចូលគ្នាឲ្យសព្វ រួចថែម
ម្ទេសហាន់ចូល ធ្វើជាទឹកញាំ ។
៣-លាយការ៉ុត ជាមួយរមៀតស បង្គាស្រុស សាច់ជ្រូកចិញ្រ្ចាំស្រុសនិងខ្ទឹមក្រហមហាន់
រួចហើយ សឹមថែមទឹកញាំចូល និងរោយជីវ៉ាន់ស៊ុយពីលើ ជាការស្រេច ៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food