អ្នកប្រហែលជាធ្លាប់បានដឹងអំពីស្មាតហ្វូនដែលគួរឱ្យចាប់អារម្មណ៍ នាពេលបច្ចុប្បន្ន នោះគឺ
Motorola Moto G តម្លៃ ប្រមាណជា ២០០ដុល្លារអាមេរិក។ ក្រៅពីចំណុចវិជ្ជមាន តម្លៃទាប ស៊ីម
២ អេក្រង់ស្អាត និងដំណើរការល្អ ស្មាតហ្វូននេះ ក៏មានចំណុចអវិជ្ជមានមួយចំនួន ក្នុងនោះ អង្គ
ចងចាំរបស់វា មានត្រឹមតែ ៨GB បង្កការលំបាកដល់អ្នកប្រើប្រាស់ ដែលចង់រក្សាទិន្នន័យច្រើន
នៅលើទូរស័ព្ទ។
ក្នុងព្រឹត្តិការណ៍មួយ នៅក្រុងឡុងដ៍ កាលពីម្សិលមិញ ក្រៅពីឧទ្ទេសនាមទូរស័ព្ទថ្មី តម្លៃទាប
បំផុតនាពេលបច្ចុប្បន្ន របស់ខ្លួន គឺ Moto E ក្រុមហ៊ុន Motorola ក៏បានបន្ថែមកំណែផ្សេងមួយ
ទៀត របស់ Moto G ដើម្បីកែលំអចំណុចអវិជ្ជមាននៅលើកំណែចាស់ នោះគឺការបន្ថែមមុខងារ
micoSD និងតំណភ្ជាប់ LTE ។
តំណភ្ជាប់ LTE និង Moto G គឺជាការបន្ថែមចាំបាច់ និងល្អបំផុតសម្រាប់បណ្ដាប្រទេសកំពុង
អភិវឌ្ឍ។ ក្រៅពីនេះ គ្រឿងម៉ាស៊ីន និងកម្មវិធី ត្រូវបានក្រុមហ៊ុន រក្សាឱ្យនៅដូចដើម នោះគឺ
ឈីប Snapdragon 400, RAM 1GB និងប្រព័ន្ធប្រតិបត្តិ Android 4.4.2 KitKat ។
Motorola Moto G
Motorola នឹងចាប់ផ្ដើមបញ្ចេញលក់ កំណែ Moto G LTE នៅទូទាំងពិភពលោក នាចុងខែឧសភា
នេះ។ នៅអាមេរិក ស្មាតហ្វូន Moto G LTE នឹងមានតម្លៃ ២១៩ដុល្លារ ថ្លៃជាង ៤០ដុល្លារ ធៀប
នឹងកំណែ 3G ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/tech