Nokia បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃម្សិលមិញ ដោយសន្យាថា នឹងនាំយកមក
បង្ហាញនូវអ្វីមួយដែល "ធំ" នៅរសៀលនេះ។ ពិតជាមិនខុសសន្យា ហើយក៏មិនខុសពីការស្មាន
ទុកមុន ពីក្រុមអ្នកជំនាញ គឺ Nokia បានបង្ហាញខ្លួននូវស្មាតហ្វូន Windows Phone 8 ថ្មីមួយទៀត
ដែលមានអេក្រង់ 4,7 inch ធំជាងគេក្នុងត្រកូល Lumia គឺ Lumia 625។
Nokia Lumia 625 មានអេក្រង់ទំហំ 4.7" IPS LCD ជាមួយកំរិតពន្លឺ WVGA (480 x 800, 201ppi),
កញ្ចក់ Gorilla Glass 2 ដ៏រឹងមាំ, Super Sensitive Touch ដែលអាចស្គាល់ការបញ្ជា បានយ៉ាងល្អ
(super smooth) ពីម្រាមដៃ និងស្រោមដៃថែមទៀតផង។ ស្មាតហ្វូនមានខ្នាតប្រវែង 133.3 x 72.3
x 9.3mm និង ទម្ងន់ 159g និងថ្ម 2.000mAh។
Lumia 625 បានបំពាក់នូវ CPU dual-core Snapdragon S4 ល្បឿន 1.2GHz, 512MB RAM និង
មេម៉ូរីក្នុងមានទំហំ 8GB អាចថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។ ស្មាតហ្វូន ក៏មាន
Support HSPA+, 4G LTE, Wi-Fi b/g/n, Bluetooth 4.0 + LE និង GPS + GLONASS។
កាមេរ៉ាក្រោយមានទំហំ 5MP កាមេរ៉ាមុខមានទំហំ VGA និងថតវីដេអូ ប្រភេទ 1080p។ វាមាន
បំពាក់នូវអំពូល LED flash និង HD mic មួយ។ វាក៏ដំឡើងរួចជាស្រេចនូវកម្មវិធី Smart Camera
និងមាន FM radio ផងដែរ។
Nokia Lumia 625 នឹងដាក់លក់នៅប្រទេសចិន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិច ឥណ្ឌា មជ្ឈឹមបូព៌ា អាហ្វ្រិក
និងអាមេរិចឡាទីន នៅត្រីមាសទី៣ ឆ្នាំ ២០១៣នេះ ជាមួយនឹងតំលៃ ២២០ អឺរ៉ូ និងមានជម្រើស
នូវពណ៌ជាច្រើន ដូចជាពណ៌ទឹកក្រូច លឿង បៃតង ស និងខ្មៅ ដែលអាចធ្វើការដោះដូរសំបក
ទាំងនេះបាន យ៉ាងងាយស្រួល ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ TTE & gsmarena