ព័ត៌មានអន្តរជាតិ ៖ តួរលេខសរុប នៃជនរងគ្រោះ ៣៣១ នាក់ ត្រូវបានគេ ដឹង ជាក់ច្បាស់ថាពិតជា បានស្លាប់បង់ជីវិត បន្ទាប់ពីនាវា Cruise Ship ក្រឡាប់លិច ដោយសារតែហេតុការណ៍ គ្រោះអាក្រក់ ព្យុះភ្លៀង នៅឯទន្លេ Yangtze កាលពីដើមសប្តាហ៍ថ្ងៃច័ន្ទនេះ នៅក្នុងប្រទេសចិន ។
ក្រុមការងារ ស្រោចស្រង់បានសម្រេចស្រង់ត្រឡប់មកវិញនិងផ្ងារឡើងវិញនូវនាវាក្រឡាប់លិចនាវា the Eastern Star នៅថ្ងៃសុក្រ ម្សិលមិញនេះបន្ទាប់ពីមន្រ្តីផ្លូវការលើកឡើង អោយដឹងថា ឱកាសនៃ ការរកឃើញ ក្រុមមនុស្សនៅរស់រានមានជីវិត គឺតិចតួច ស្តួច ស្តើង បំផុត ។ របាយការណ៍ បញ្ជាក់ អោយដឹង មនុស្សត្រឹមតែ ១៤ នាក់ ក្នុងចំណោម អ្នកដំណើរសរុប ៤៥៦ នាក់ មានឱកាសនៅរស់ រានមានជីវិត ពីគ្រោះថ្នាក់លិចនាវា លើកនេះ ក្នុង នោះ ច្រើន ជាង ១០០ នាក់ នៅបន្តបាត់ខ្លួននៅ ឡើយ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ៖ សោកនាដកម្ម លិចនាវាលើកនេះគឺជាសោកនាដកម្មលិចនាវា អាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ចិន ក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយ ៕
- អាន ៖ ស្លាប់កើនដល់ ៦៥ នាក់ ខណៈសម្រេចកាត់តួនាវា ដើម្បីស្វែងរក មនុស្ស នៅរស់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី