CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការ WWDC 2016 នៅយប់នេះ

WWDC 2016 ជាព្រឹត្តិការធំមួយក្នុងពិភពលោករបស់ Apple ក្នុងបំណងដាក់បង្ហាញនូវសហ្វវ៉ែរ
ប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាហាតវ៉ែរថ្មីបំផុតរបស់ខ្លួន។ WWDC 2016 នឹងត្រូវបានផ្សាយផ្ទាល់
នៅវេលាម៉ោង ១២យប់នេះ ម៉ោងនៅកម្ពុជា។ ខាងក្រោមនេះគឺជាវិធីដែលអាចឱ្យអ្នកចូលទៅ
មើលការផ្សាយផ្ទាល់ព្រឹត្តិការនេះ។

១. Mac OS X

មិត្តអ្នកអាន អាចទស្សនាព្រឹត្តិការ WWDC 2016 បាន តាមរយៈគេហទំព័ររបស់ Apple ដោយ
តម្រូវឱ្យមានប្រាវស៊ឺរ Safari កំណែ ចាប់ពី 6.0.5 ឡើងទៅ ហើយដំណើរការដោយប្រព័ន្ធប្រតិ
បត្តិ OS X កំណែចាប់ពី 10.8.5។

២. iPhone, iPad, iPod Touch

អ្នកអាចប្រើប្រាស់ link ខាងលើ ដើម្បីទស្សនា ដោយមានលក្ខខណ្ឌ ត្រូវតែដំណើរការដោយ
iOS 7 ឡើងទៅ។ ក្រៅពីនេះ អ្នកក៏អាចទាកយកអែប WWDC​ (នៅលើ App Store) របស់
Apple។

៣. Windows 10

បច្ចុប្បន្ន Apple បានអនុញ្ញាតឱ្យទស្សនាព្រឹត្តិការរបស់ខ្លួន នៅលើប្រាវស៊ឺរ Microsoft Edge
ក្នុងឆ្នាំនេះ ហើយអ្នកប្រើប្រាស់ Windows 10 អាចតាមដាននៅលើ link​ ខាងលើ

៤. Windows 8 ចុះក្រោម

អ្នកប្រើ Windows 8 អាចប្រើកម្មវិធីចាក់វីដេអូ VLC ដើម្បីទស្សនាព្រឹត្តិការ WWDC 2016។
ដំបូង ចូរទាកយក VLC សម្រាប់ Windows នៅទីនេះ ។ បន្ទាប់ពីទាញយក ដំឡើង និង
ដំណើរការ ចូចុចទៅលើ Media ពី menu រួចចុច “Open Network Stream” ក្រោយមក ចម្លង
និងផាស link ខាងក្រោម
http://p.events-delivery.apple.com.edgesuite.net/15pijbnaefvpoijbaefvpihb06/m3u8/atv_mvp.m3u8

ក្រោយមក ចុច Play ដើម្បីចាក់មើលការផ្សាយផ្ទាល់។

៥. Android

អ្នកប្រើប្រាស់ Android អាចទស្សនាការផ្សាយផ្ទាល់របស់ WWDC ដោយប្រើវិធីដូចខាងលើ។
ដំបូងត្រូវទាកយកកម្មវិធី VLC នៅលើ Play Store។ បើកកម្មវិធី រួចចុចលើ menu ជ្រើសយក
“Steam” រួចបញ្ចូល link ខាងក្រោម ៖

http://p.events-delivery.apple.com.edgesuite.net/15pijbnaefvpoijbaefvpihb06/m3u8/atv_mvp.m3u8

រួចហើយចុច Play ដើម្បីទស្សនាការផ្សាយផ្ទាល់។

៦. Apple TV

អ្នកប្រើប្រាស់ Apple TV ក៏អាចទស្សនាព្រឹត្តិការ WWDC 2016 ដោយតម្រូវឱ្យមានហាតវ៉ែរ
Apple TV ជំនាន់ទី២ ឬទី ៣ និងសហ្វវ៉ែរចាប់ពី 6.2 ឡើងទៅ ឬ Apple TV ជំនាន់ទី៤។

សូមបញ្ជាក់ថា បណ្ដា link ខាងលើ នឹងដំណើរការតែនៅពេលព្រឹត្តិការចាប់ផ្ដើមនៅវេលាម៉ោង
១២យប់ប៉ុណ្ណោះ៕

ប្រែសម្រួល ៖ បុត្រា