CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចំណុចគួរចាប់អារម្មណ៍នៃព្រឹត្តិការណ៍ WWDC ឆ្នាំនេះ

Apple នឹងបង្ហើបនូវចំណុចថ្មីអ្វីខ្លះនៅក្នុងសន្និសីទសម្រាប់ក្រុមហ៊ុនអភិវឌ្ឍទូទាំងពិភពលោក
(WWDC) ​ឆ្នាំ ២០១៦ នៅយប់នេះ? ​ព័ត៌មានខាងក្រោមនេះ អាចឱ្យមិត្តអ្នកស្នេហាវិស័យបច្ចេក
វិទ្យាបានស្វែងយល់បន្ថែម មុននឹងព្រឹត្តិការណ៍ (WWDC) មកដល់។

WWDC គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានគេទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ សម្រាប់អ្នកចូលចិត្ត
វិស័យបច្ចេកវិទ្យា ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Apple។ WWDC នឹងនាំមកនូវព័ត៌មានថ្មី
បំផុតអំពីផលិតផល រចនារូបរាងនៃផលិតផលរបស់ Apple ដូចជា iOS, Mac OS X ឬមួយ
watchOS និង tvOS របស់ Apple Watch និង Apple TV។

ជាទូទៅ ហាតវ៉ែរ តែងត្រូវបានគេផ្ដោតការយកចិត្តទុកដាក់ច្រើនបំផុត។ ទន្ទឹមនឹងនេះ  គម្រោង ដទៃមួយចំនួនក៏ត្រូវបានដើរជាមួយការកែលំអរចនារូបរាងរបស់ផលិតផលមុនៗរបស់ក្រុមហ៊ុន
Apple ដូចជា Apple Music, Siri, iTunes, Home Kit, AppStore និងផ្នែកដទៃទៀតដែលភ្ជាប់
ជាមួយនឹង iOS 10 និង Mac OS X 10.12។

Siri


Siri ត្រូវបានគេចាត់ទុកថានឹងមានការបង្ហាញខ្លួនប្រកប់ដោយភាពរំជើបរំជួល នៅពេលត្រូវ
បានបំពាក់នៅលើ Mac OS 10.12 ដែលមានតួនាទីសំខាន់ដូចទៅនឹងមុខងារថ្មីដែលបន្ថែម
ទៅលើរចនារបស់ Macbook ដែលធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WWDC លើកមុន។

Apple Music / iTunes


កាលពីឆ្នាំទៅ Apple Music បានធ្វើឱ្យកក្រើកនៅក្នុងព្រឹត្តិការណ៍ WWDC​ ហើយឆ្នាំនេះ គេ
ក៏រំពឹងថា នឹងមានការកែលំអសំខាន់ៗផងដែរ។

Apple Pay


ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំនេះ Apple Pay នឹងបង្ហាញខ្លួនជាមួយនឹង iMessage ដើម្បីជួយ
ឱ្យប្រតិបត្តិការបានងាយស្រួលជាងមុន។

iOS 10


Apple បាន​ និងកំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ហើយ iOS ក៏មិន
ខុសគ្នាដែរ។

Apple Watch


ថ្មីៗនេះ Apple បានស្នើរឱ្យបណ្ដាអែបនៅលើ Apple Watch ចាប់ពីពេលនេះតទៅ ត្រូវតែត្រូវបានបង្កើតឡើងដោយយោងទៅលើឧបករណ៍ SDK ដែលខ្លួនបង្កើតឡើង។

iCloud


លោកអ្នកប្រហែលជាមិនទាន់ភ្លេចនូវរឿងរ៉ាវសំខាន់មួយដែលបានកើតឡើង នៅពេល FBI
ស្នើរ Apple ឱ្យផ្ដល់សិទ្ធិចូលទៅមើលទិន្នន័យដែលត្រូវបានបំលែងជាកូដនៅក្នុងស្មាតហ្វូន
iPhone ដែលជាភ័ស្ដុតាងក្នុងអំពើបាញ់ប្រហារមួយនៅ San Bernardino។ ប្រការនេះបានធ្វើឱ្យ
Apple កាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រព័ន្ធការពារសម្ងាត់ ក៏ដូចជាការចម្លងទិន្នន័យ ឱ្យបានល្អប្រសើរជាងមុននៅលើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន។

សន្និសីទ WWDC ខាងមុខនេះនឹងក្លាយជាឱកាសដែលមិនអាចបោះបង់បានសម្រាប់ក្រុមអ្នក
ស្នេហាបច្ចេកវិទ្យាក្នុងការតាមដានរាល់សកម្មភាពរបស់​ Apple ដូច្នេះ សូមតាមដានជាមួយ
យើងខ្ញុំជាបន្តទៀត៕

ប្រែសម្រួល ៖ បុត្រា


Tags: WWDC 2016 សន្នសីទ Apple