CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ កក្រើកពេញផ្ទៃទឹក​ ខណៈត្រីបាឡែនក្បាលចម្លែក ងើបស្វាគមន៍ភ្ងៀវទេសចរ

 
អាមេរិក៖ នៅពេលដែលគេបង្ហោះ រូបភាពនៃត្រីបាឡែនដ៏ធំមួយ​ ខណៈដែលត្រីបាឡែននោះ
ចេះអបអរសាទរ និងស្វាគមន៍ក្រុមភ្ងៀវទេសចរនោះ គឺបានធ្វើអោយមនុស្សជាច្រើនមានការ
ភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពអស្ចារ្យត្រីនោះផងដែរ។



រូបភាពនៃវីដេអូនេះ ត្រូវបានថតដោយ លោក Justin Hofman ជនជាតិអាមេរិក ខណៈលោក
បានទៅលេងនៅឯតំបន់សមុទ្រ   Baja រដ្ឋកាលីហ្វូញ៉ា   កាលដើមសបា្ដហ៍មុននេះ។ លោក
Justin និងមិត្រភ័ក្ររួមដំណើរ បាននិយាយថា​ត្រីបានឡែនដ៏ធំនោះ គឺមានប្រវែងប្រមាណជា
១២ម៉ែត្រ និងទម្ងន់ដល់ទៅ ៣០តោន។




លោក​ Justin បានបន្ថែមថា ទោះបីជាត្រីបាឡែននោះ មានក្បាលពក និងគ្រីមគ្រឺម គួរអោយ
ខ្លាចបន្ដិចមែន   ត្រីបានឡែននោះ  គឺមានចរិតស្លូត   រាក់ទាក់ជាមួយនមនុស្សគួរអោយស្រ
ឡាញ់ណាស់។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 


Tags: unbelievable whale USA