អាមេរិក៖ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Utah's Brigham
កាលពីពេលថ្មីៗនេះថា កោះមួយនៅក្នុងរដ្ឋហាវ៉ៃ និងក្លាយទៅជាដីរាបមិនខាន។
ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមថា Oahu's Koolau និង Waianae គឺជាកម្រងកោះ ដែល
ហ៊ុំព័ទ្ធទៅដោយជួរភ្នំ និងដៃសមុទ្រ ដែលផ្ទុកទៅដោយព្រៃឈើរុក្ខជាតិ ដ៏ស្រស់ស្អាត និង
ថែមទាំងធនធានរ៉ែធម្មជាតិ ដ៏ម្បូរបែបទៀតផង។ តែវានឹងត្រូវបាត់បង់ ដោយសារសំណឹកដី
ឬបន្ទុះភ្នំភ្លើង នឹងជិតកើតមានឡើងក្នុងពេលឆាប់ៗនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដចង់អោយរដ្ឋាភិបាល ទាញយកនូវធនធាន
ទាំងនោះ មកប្រើប្រាស់ខ្លះៗដែរ។ តែគេ ក៏គិតរកមធ្យោបាយ ដោះស្រាយធ្វើយ៉ាងណាកុំអោយ
វានឹងបាត់បង់ងាយៗ បែបនេះដែរ៕
ដោយ៖ រក្សា
ប្រភព៖ research