CamNews

ព័ត៌មានអន្តរជាតិ 

ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Chengdu Business Daily កាលពីថ្ងៃអា
ទិត្យកន្លងផុតទៅថ្មីៗនេះ បានចេញផ្សាយអោយដឹងថា ពស់វែក ៥២ ក្បាល នៅតែបន្តបាត់
ខ្លួននៅឡើយ   បន្ទាប់ពីមានករណីរួចចេញពីកសិដ្ឋាន ​​ នូវពស់វែកដែលមានចំនួនដល់ទៅ
៣២០ ក្បាល  កាលពីពេលកន្លងទៅ  ពីកសិដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងស្រុក  Long-
chang  ខេត្ត    Sichuan    ប្រទេសចិន​​​  ដែលករណីនេះហើយ  បានធ្វើអោយប្រជាពលរដ្ឋ
  រស់នៅទាំងមានភាពភ័យព្រួយពោលគឺ  មានហានិភ័យខ្ពស់តែម្តង។

ចាប់តាំងពីមានការរួចចេញពីកសិដ្ឋាន     កាលពីពេលកន្លងទៅមក  ពស់វែកចំនួន ២៦៨
ក្បាល ត្រូវក្រុមមនុស្សដែលជាអ្នកភូមិ  ក៏ដូចជា អាជ្ញាធរមានសមត្តកិច្ច ចាប់បានខ្លះ និង
សម្លាប់ខ្លះបាត់ទៅហើយ។ លោក Chen Dahua ជាម្ចាស់កសិដ្ឋានចិញ្ចឹមពស់វែកដែលមា
នចំនួនដល់ទៅ ៣,២០០ ក្បាល បានធ្វើអោយសត្វពស់វែកទាំងនោះ រួចចេញពីកសិដ្ឋាន
អោយអចេតនាចំនួន ៣២០ ក្បាល ក៏ដោយសារតែការធ្វេសប្រហែសក្នុងការបង្ខាំងទុកពួ
កវា។


ជាមួយនឹងការរកឃើញពស់ពីរក្បាលចុងក្រោយនេះ  ត្រូវបានរកឃើញនៅជិតនឹងសាលា
មតេយ្យមួយកន្លែង ដែលមានទីតាំងនៅជិតនឹងកសិដ្ឋានចិញ្ជឹមពស់មួយនេះ។ ជាការពិត
ជាមួយនឹងករណីធ្វេសប្រហែស  ក្នុងការរួចចេញនូវសត្វពស់ទាំងនេះ  ក្រុមមនុស្ស​ ដែល
ជាឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលក្មេងតូចៗ   ពិតជាមានការព្រួយបារម្ភជាខ្លាំង ទៅ
នឹងសុខសុវត្តិភាពរបស់ពួកគេ  ដោយនៅក្នុងនោះ   មិនបានអនុញ្ញាតអោយក្មេងៗរត់ទៅ
លេងនៅឯខាងក្រៅផ្ទះនោះទេ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា   ពស់ទាំងនេះ  មិនអាចទ្រាំទ្រនៅក្នុងសី
តុណ្ហភាពត្រជាក់បាននោះទេ ពោលគឺ នៅក្រោម ១០ អង្សា ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖​ រិទ្ធី
ប្រភព ៖ globaltimes


Tags: cobras China Sichuan