យល់ដឹង៖ ជាការពិតណាស់ រាល់ការទំនាក់ទំនង ក្នុងសង្គមការងារ ក្នុងនាមយើងជាបុគ្ក
លិកថា្នក់ទាប ឬក៏ពាក្យសម័ញ្ញថា បុគ្គលិកធម្មតា។ ការចេះយកចិត្ដទុកដាក់ចំពោះមេ
(ប្រធាន) គឺជារឿងដ៏ល្អ ដែលអាចជម្រុញយើង អោយក្លាយទៅជាបុគ្គលិកឆ្នើម ឬក៏អាច
មានដំណែងធំ ក្នុងទួនាទីនៃការងារភ្លាមៗ។ ចំណុចមួយចំនួនខាងក្រោមនេះ គឺគន្លះដ៏សំ
ខាន់ ដែលអាចអោយមេ (ប្រធាន) ពេញចិត្ដយើង។
១ យកចិត្ដទុកដាក់ចំពោះការងារដែលមេដាក់អោយធ្វើ
កិច្ចការដំបូងដែលអ្នកត្រូវធ្វើអោយមេ អ្នកត្រូវតែបង្ហាញថាខ្លួនអ្នក ជាមនុស្សដែលធ្វើការ
ដោយមានទំនួលខុសត្រូវខ្ពស់ និងខិតខំអស់ពីកម្លំាចិត្ដទៀតផង។ប្រសិនបើមិនទាន់ មាន
លក្ខណៈច្បាស់លាស់ទេ ចូរអ្នកទៅជួបមេ រួចស្នើសុំអោយគាត់ជួយបកស្រាយបន្ថែម។អ្នក
គួរតែបង្ហាញភាពជាម្ចាស់ការចំពោះការងារ និងបង្ហាញភាពប្រឹងប្រែងរបស់ខ្លួនអ្នកផ្ទាល់។
២ មានភាពច្នៃប្រឌិត និងម្ចាស់ការ
មានមនុស្សជាច្រើន តែងតែរងចំា និងការប្រាប់ការងារអំពីមេ នោះមានន័យថា ពួកគេហាក់
បីដួចជាអសកម្មនឹងការងារណាស់ ម៉្យាងទៀត គេក៏ហាក់ដូចជាមិនដឹងអំពីជំហានដែលត្រូវ
ដើរទៀតផង។ ដូច្នេះ អ្នកមិនត្រូវរង់ចាំមើលការចេញបញ្ជាពីមេ ឬរងចាំរហូតដល់ទទួលបាន
ការស្ដីណែនាំអ្វីមួយពីថ្នាក់លើនោះទេ។ អ្នកគួរតែរិះរក មធ្យោបាយធ្វើកិច្ចអ្វីមួយអោយបាន
មុនមេជានិច្ច
៣ ក្លាយជាមិត្តល្អរបស់មេ
អ្នកគួរតែធ្វើខ្លួនអ្នកឪ្យជាមនុស្សគូរជាទីទុកចិត្តក្នុងការងារ ពីសំណាក់ថ្នាក់ដឹកនាំ។ អ្នកដឹក
នាំ ឬប្រធានយើង តែងមានទំនោរណែនាំមនុស្ស ដែលពួកញគេស្រឡាញ់ និងចូលចិត្ត។ជា
ការពិតណាស់ យូរៗម្តងអ្នកគូរតែអញ្ចីញមេរបស់អ្នក ទៅហូបកាហ្វេ ហូបអាហារថ្ងែត្រង់ ឬ
ទៅមើលកុន ដែលកំពុងពេញនិយមជាដើម។ក្នុងឪកាសល្អបែបនេះ គឺវាសាកសមខ្លាំងណាស់
ក្នុងការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់យើង ម៉្យាងទៀត យើងកាន់តែមានភាពជិតស្និទ្ធជាមួយ
គាត់ ដូចមិត្ដភ័ក្រអញ្ចឹង។
៤ កុំយកកំហឹងទល់កំហល់
ខណៈពេលថ្នាក់ដឹកនាំ ឬមេរបស់យើង មានការខឹងសម្បារនឹងយើង ដោយសារតែយើងមាន
កំហុសខុសឆ្គងអ្វីមួយ ស្ថានភាពបែបនេះ ចូរអ្នកកុំជជែកយកឈ្នះចាញ់ជាមួយគាត់អោយសោះ។
អ្នកគូរទប់កំហឹងនេះអោយបាន រួចចាំពេលក្រោយ ពេលដែលអ្នកមានឱកាស ចាំអ្នកលើកមក
និយាយ។ ធ្វើបែបនេះ វាជាកត្ដាមួយដ៏ល្អ ដែលអាចនាំអោយអ្នក គេចចេញពីការឈ្លោះគ្នា ជា
មួយមេ។
ដោយ៖ នារី
ប្រភព៖ urstudy