យានយន្ដ៖ មកដល់ទៀតហើយ ជាមួយនឹងនិមិត្ដសញ្ញាដ៏ទំនុកចិត្ដបំផុតគឺ Honda ដែលតែងតែផ្ដល់ឲ្យលោកអ្នកនូវក្ដីសង្ឃឹមជាមួយនិង ការធ្វើដំណើរ។ ស្របពេលបច្ចុប្បន្ន ការកើនឡើងនៃបចេកវិទ្យាកាន់តែទំនើប តម្រូវការកាន់តែខ្ពស់ បានសម្រាំងចេញស្នាដៃមួយប្រភេទទៀត ថ្មី ប្លែក នោះគឺ Honda NC700X 2015 ។
Honda NC700X 2015 គឺជាបច្ចេកវិទ្យាថ្មីស្រឡាង របស់ក្រុមហ៊ុន Honda សម្រាប់ឆ្នាំ ២០១៥ ដែលផ្ដុំឡើងចេញពីគំនិតកែឆ្នៃនៃតម្រូវការអតិថិជន ទើបសម្រេចបានជារូបរាង ដ៏ល្អប្រណិតមួយនេះ។ ស្របនិងរដូវកាលទីផ្សារកាន់តែមាន ភាពប្រជែងខ្លាំងឡើង ក្រុមហ៊ុនបានខិតខំប្រឹងប្រែង បញ្ចូលនូវ លក្ខខ័ណចាំបាច់សំខាន់ៗ របស់អតិថិជន លើទំនុកចិត្ដដ៏ខ្ពស់បំផុត ដើម្បីឲ្យកាន់តែមានភាពជឿជាក់ខ្លាំងឡើងថែមទៀត។
សម្លឹងទៅមើលរួបរាងដ៏ស្រស់សង្ហា Honda NC700X 2015 មិនត្រឹមតែភ្ជាប់មកជាមួយនូវទ្រង់ទ្រាយថ្មីប្លែកខុសពីគេនោះទេ ថែមទាំងបចេ្ចកវិទ្យាផលិត និង ប្រព័ន្ធគ្រប់គ្រងក៏មិនដូចគេដែរ តួយ៉ាងយើងអាចសម្លឹងមើល រួបរាង នៃការរចនា តុបតែងដែលបានផ្គុំឡើងបង្ហាញនោះ គឺទ្រង់ទ្រាយ ការដាក់ម៉ាស៊ីន រាងទេបន្ដិច សមនិងរួបរាង ម៉ូតូវែង ប្រើរង្វង់កង់មុខក្រោយ ស្មើគ្នាគឺ ១៧ ប៉ុន្ដែទំហំមាឌមិនស្មើគ្នានោះទេ ប្រើកាំបន្ទះអមនឹងហ្រ្វាំងប្រេង មុខ ក្រោយដែលផ្ដល់ឲ្យទំនុកចិត្ដខ្ពស់រាល់ការបើកបរ ។ ចង្កៀងមុខប្រើ កញ្ចក់ជ័រស្វិតថ្លា ដែលអាចបញ្ចេញពន្លឺច្បាស់ល្អ ។
ជម្រើសតាមព៌ណនៃសេចក្ដីស្រលាញ់ Honda NC700X 2015 មានតែ ២ ព៌ណគត់ដើម្បីឲ្យជ្រើសរើស គឺ ក្រហម និង ខ្មៅ ដែលជាជាផ្ដល់ឲ្យនៅការពេញនិយម មិនងាយណាយ ។ ហើយសម្រាប់ស្ដង់ដារនៃសមាសភាពម៉ាស៊ីន គឺ Honda NC700X 2015 មានកម្លាំងម៉ាស៊ីនដល់ ៦៧០ សេសេ ប្រើស៊ឺប៉ាប់ ៤ ដើមនិងសមាសភាព លេខល្បឿនដល់ទៅ ៦ លេខ ដែលអាចរត់បានល្បឿនលើបំផុតប្រហែល ១៩៤ គ.មក្នុងមួយម៉ោង ។ ចំពោះតម្លៃលក់លើទីផ្សារគឺ ៧៨០០ ដុល្លារ មានប័ណ្ណធានាលើគុណភាព ១ ឆ្នាំ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed