Ryan Giggs ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាកីឡាកររបស់ក្រុម Manchester United ម្នាក់ដែលគួរ អោយគោរពមាន បទពិសោធន៍ច្រើន ដែលអាចយក ធ្វើជាគ្រូបាន ។ នៅក្នុងបទ សំភាសន៍ថ្មីមួយ គាត់បាន បញ្ចេញមតិ ខ្លះៗទាក់ទង និងមិត្តរួមក្រុមថ្មី Juan Mata ដែលទើបតែ ផ្ទេរមកពី Chelsea ។
Ryan Giggs យកបទពិសោធន៍ ជាច្រើនឆ្នាំ របស់ខ្លួននៅ Manchester United ប្រាប់ទៅអ្នកកាសែត ថា Mata អាចក្លាយជា កីឡាករនិមិត្តរូប មួយរបស់ បិសាចក្រហម ក្នុងចំណោម កីឡាករនិមិត្តរូបដទៃ ទៀត ។ Giggs បន្តថា Mata មានទេពកោសល្យល្អ ដែលយើង អាចដឹងបាន យ៉ាងច្បាស់ព្រោះយើង ធ្លាប់ប៉ះជាមួយ Mata អស់ ៣ ឆ្នាំទៅហើយ ដូចនេះ សមត្ថភាពរបស់ Mata ពិតជាល្អ ។ Mata លេង ជាអ្នកបើកផ្លូវ ដៃគូរអោយ Van Persie ដែលយើង អាចមើលឃើញ ពីទំរង់នៃ ការលេងរបស់ Mata បានថាពិត ជាល្អ ។ Mata ក៏និយាយអង់គ្លេស បានច្បាស់ល្អ ជាងកីឡាករ ក្រៅស្រុកផ្សេងៗ ទៀត ផងដែរ ហើយវាក៏ជា ជំនួយគោលមួយ ដែរសំរាប់ ទំនាក់ទំនងល្អន នៅក្នុងក្រុម ។
Giggs ក៏បានបន្ថែមផងដែរថា Manchester United ទិញកីឡាករថ្លៃ ហើយមានគុណភាព ដើម្បីអោយ កីឡាករ ដទៃទៀត មានកំលាំងចិត្ត លេងនិងខំហ្វឹកហាត់ ហើយវាក៏អាច ធ្វើអោយការគាំទ្រ របស់ ទស្សនិកជន កាន់តែខ្លាំងឡើង ផងដែរ ។ តើទស្សនិកជន យល់ឃើញដូច Giggs ដែលទេ ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail