ទីភ្នាក់ងារអវកាសរបស់អាមេរិក NASA កំពុងជ្រើសរើសមនុស្សដើម្បីដេកនៅលើគ្រែរយៈពេល ៧០ថ្ងៃ នៅក្នុងការពិសោធមួយដើម្បីស្វែងយល់អំពីស្ថានភាពទម្ងន់ micro-gravity លើរាងកាយ។ NASA នឹងផ្ដល់ប្រាក់ ៥,០០០ដុល្លារ/ខែ សម្រាប់អ្នកដែលទទួលបានការងារនេះ។
អ្នកទទួលបានការងារនេះ នឹងអាចលេងហ្គេម លេងអ៊ីនធើរណិត។ល។
អ្នកដែលទទួលបានការងារខាងលើនឹងតម្រូវឱ្យដេកនៅលើគ្រែផ្អៀង មានពន្លឺ ១៦ម៉ោង និងងងឹត ៨ម៉ោង ក្នុងមួយថ្ងៃ។ ក្រោយរយៈពេល ៧០ថ្ងៃនៃការពិសោធ ពួកគេនឹងសម្រួលរាងកាយឡើងវិញក្នុងរយៈពេល ១៤ថ្ងៃ។
ការពិសោធខាងលើនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអវកាស Johnson នៅក្រុង Houston ។ ជាដំបូង អ្នកចូលរួមនឹងត្រូវតម្រូវឱ្យធ្វើសកម្មភាពធម្មតារយៈពេល ២សប្ដាហ៍ ដើម្បីឱ្យអ្នកវិទ្យាសាស្ដ្រពិនិត្យសុខភាពក្នុងលក្ខខណ្ឌធម្មតា។
ការពិសោធផ្នែកសុខភាពរបស់ NASA
បន្ទាប់មក អ្នកចូលរួមនឹងតម្រូវឱ្យដេក នៅលើគ្រែផ្អៀង ប៉ុន្ដែមានពន្លឺ ១៦ម៉ោង និងងងឹត ៨ម៉ោង ក្នុងមួយថ្ងៃ។ ពួកគេនឹងអាចលេងហ្គេមកុំព្យូទ័រ មើលទូរទស្សន៍ អានសៀវភៅ លេងអ៊ីនធើរណិត ព្រមទាំងអាចទទួលអ្នកមកសួរសុខទុក្ខ។
ចំណែកអាហារ ត្រូវបានផ្ដល់តាមកម្រិត ធ្វើយ៉ាងណាឱ្យពួកគេមានទម្ងន់សមល្មម។ ពួកគេក៏ត្រូវងូតទឹកនៅលើគ្រែនោះផងដែរ។ រីឯការហាត់ប្រាណ ក្នុងពេលដេក ត្រូវមានជំនួយពីឧបករណ៍ពិសេស។
អ្នកបំពេញការងារនេះ អាចផ្លាស់ទីបាន នៅពេលអ្នកវិទ្យាសាស្ដ្រធ្វើការសាកល្បងដើម្បីពិនិត្យទៅលើការផ្លាស់ប្ដូររបស់ឆ្អឹង សាច់ដុំ ដំណើរការរបស់ឈាម ជាតិបំប៉ន និងប្រព័ន្ធការពាររាងកាយ។ ក្រោយរយៈពេល ៧០ថ្ងៃនៃការពិសោធ អ្នកចូលរួមនឹងឆ្លងកាត់រយៈពេល ១៤ថ្ងៃ ដើម្បីសម្រួលរាងកាយឡើងវិញ។
អ្នកចូលរួមនឹងមានឱកាសផ្លាស់ទី នៅពេលអ្នកវិទ្យាសាស្ដ្រធ្វើការពិសោធ ដើម្បីពិនិត្យមើលការប្ដូរផ្លាស់របស់ឆ្អឹង សាច់ដុំ ប្រព័ន្ធការពាររាងកាយ។ល។
ជាធម្មតា នៅពេលឆ្លងកាត់ពេលវេលាក្នុងស្ថានភាពគ្មានទម្ងន់ នោះចង្វាក់បេះដូង និងចង្វាក់ដង្ហើម ខ្លីជាងនៅលើផែនដី ហើយទម្ងន់រាងកាយ និងកម្រិតកាលស្យូមក្នុងឆ្អឹងក៏ត្រូវថយចុះ។ នៅពេលមិនមានទំនាញផែនដីតាមធម្មតា ឈាមក៏នឹងមិនរត់ទៅតាមរបៀបពីខ្ពស់មកទាប ក៏ដូចជាមិនមានសម្ពាធពីលើមកក្រោម ហើយកម្ពស់ក៏នឹងត្រូវកើនឡើង។
ដោយ ៖ តារា
ប្រភព ៖ Dailymail