តាមគម្រោង NASA នឹងអភិវឌ្ឍប្រព័ន្ធទូរគមនាគមន៍ សម្រាប់ទំនាក់ទំនងរវាងបណ្ដាភពក្នុង
ប្រព័ន្ធព្រះអាទិត្យ ដោយវាមានមុខងារដូចទៅនឹងប្រព័ន្ធអ៊ីនធឺរណែតនៅលើផែនដី។
យោងតាម UPI អង្គការ NASA កំពុងតែដំឡើងសបវ៉ែរនៅលើស្ថានិយអវកាសអន្តរជាតិ(ISS)
ដើម្បីជួយឱ្យការទំនាក់ទំនងប្រព្រឹត្តិទៅបានល្អ និងងាយស្រួលជាងមុន។ ប្រការនេះក៏នឹងបង្កើត
បានជាគ្រឹះមួយដើម្បីបង្កើតប្រព័ន្ធអ៊ីនធឺរណែតដែលគ្របដណ្ដប់ទូទាំងប្រព័ន្ធព្រះអាទិត្យនា
ពេលអនាគត។
ប្រព័ន្ធទូរគមនាគមន៍រវាងបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ (រូបភាព NASA)
វិធីបញ្ជូនព័ត៌មានថ្មី ត្រូវបានគេហៅថា ប្រព័ន្ធទប់ទល់នឹងការរអាក់រអួល (Disruption Tolerant
Networking - DTN) ដែលត្រូវបានបន្ថែមពីលើប្រព័ន្ធ TReK (Telescience Resource Kit) របស់
ISS។ TReK គឺជាប្រព័ន្ធសបវ៉ែរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលព័ត៌មានពីមូលដ្ឋាន
នៅលើដី ទៅចំនុចបញ្ជូនសញ្ញានៅ ISS ដែលមានចម្ងាយ ៤០០គីឡូម៉ែត្រពីផែនដី។
នៅលើផែនដី ព័ត៌មានត្រូវបានបញ្ជូនពីកន្លែងមួយទៅកន្លែងមួយ នៅលើប្រព័ន្ធអ៊ីនធឹរណែត
តាមរយៈបណ្ដា node ឬទីតាំងប្រសព្វដើម្បីបញ្ជូន និងទទួលព័ត៌មាន។ វាត្រូវការការតភ្ជាប់ជា
បន្តបន្ទាប់ ក្នុងពេលបញ្ជូន និងទទួលទិន្នន័យ។
ក្នុងអវកាស ការបញ្ជូន និងទទួលទិន្នន័យ អាចនឹងត្រូវរអាក់រអួល ដោយសារតែផ្កាយរណប និង
បណ្ដាភព មានការបម្លាស់ទីជាបន្តបន្ទាប់។ ចំពោះប្រព័ន្ធ DTN បណ្ដាទិន្នន័យនឹងត្រូវបញ្ជូនទៅ
តាមជំហានលោតខ្លីៗរវាងបណ្ដា node ដែលអាចជាផ្កាយរណប ឬមូលដ្ឋានបញ្ជូនបន្ត។ DTN
រក្សាទុកទិន្នន័យ ហើយវានឹងបញ្ជូនទៅ លុះណាតែ node មួយបានតភ្ជាប់ដោយសុវត្ថិភាពជាមួយ
នឹង node បន្ទាប់។ ដូច្នេះហើយ ទើបវាអាចជួយឱ្យកញ្ចប់ទិន្នន័យមិនត្រូវបាត់បង់ ហើយកំហុស
ឆ្គងក៏កើតឡើងក្នុងកម្រិតទាប។
វិធីបញ្ជូនទិន្នន័យថ្មីនេះ នឹងត្រូវបានគេដំឡើងនៅលើផែនដីក្នុងពេលឆាប់ៗខាងមុខ ពិសេសគឺ
កន្លែងអ៊ីនធឺរណែតមានការរអាក់រអួល ដូចជាតំបន់មានព្យុះភ្លៀង។ល។ ហើយមិនយូរប៉ុន្មាននោះ
ទេ ប្រព័ន្ធនេះនឹងត្រូវបានបំពាក់នៅលើបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ។
វិធីដំណើរការរបស់ប្រព័ន្ធថ្មី ដែលហៅថា Disruption Tolerant Networking
Vinton Gray Cerf អគ្គនាយករងរបស់ Google បានឱ្យដឹងថា ៖ “បទពិសោធរបស់យើងខ្ញុំជាមួយ
ប្រព័ន្ធ DTN នៅលើស្ថនិយអវកាសអន្តរជាតិ គឺនាំឱ្យមានការប្រើប្រាស់ផ្សេងៗនៅលើផែនដី
ពិសេសគឺការបញ្ជូនព័ត៌មានបែបចល័ត ក្នុងនោះ បណ្ដាតំណភ្ជាប់ អាចនឹងមិនមានស្ថេរភាព និង
ខ្វះខាតជាបន្តបន្ទាប់”។
ប្រែសម្រួល ៖ តារា