កាលពីពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបាននិយាយអំពី Project Zero 2 (ធ្លាប់ហៅថា Project Zen) ដែលជាផលិតផលជំនាន់បន្ទាប់ពី Galaxy S6 Edge មានអេក្រង់ទំហំធំជាងមុន។ ហើយថ្មីៗនេះទៀត រូបភាពដំបូងស្តីពីម៉ូដែលនេះ ក៏បានបែកធ្លាយនៅលើអ៊ីនធឺណែត។
អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦
ផលិតផលនេះត្រូវបានគេប៉ាន់ស្មានថា នឹងមានឈ្មោះហៅ Galaxy S6 Plus ហើយនិយាយពីមូលដ្ឋាន វាមិនមានអ្វីខុសគ្នាច្រើនទេបើប្រៀបជាមួយ Galaxy S6 Edge បច្ចុប្បន្ន ដោយគ្រាន់តែវាមានអេក្រង់ធំ ជាងមុន។ បើយោងតាមប្រភពព័ត៌មានចចាមអារាម ស្មាតហ្វូននេះលទ្ធភាពច្រើន វានឹងមានអេក្រង់ ទំហំ ៥,៥ អ៊ីន។
អាន៖ ជឿទេថា Galaxy S6 ត្រូវបានទម្លាក់ពីរយះកំពស់ជិត ៤ម៉ឺនម៉ែត្រ នៅតែមានដំណើរការធម្មតា? (មានវីដេអូ)
ទន្ទឹមនឹងនោះ ប្រភពព័ត៌មានក៏បានបង្ហើបឲ្យដឹងបន្ថែម ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ផលិតផល។ Galaxy S6 Edge នឹងត្រូវបាន បំពាក់នូវអេក្រង់ Super AMOLED កោងនៅជ្រុងទាំងសងខាង ខាងក្នុង បំពាក់ដោយ Chip Snapdragon 808 និងមានមេម៉ូរីក្នុង 32 GB។ នៅផ្នែកខាងក្រោយ ស្មាតហ្វូននេះ បានបំពាក់នូវកាមេរ៉ា 16 MP ក្នុងពេលដែលកាមេរ៉ាមុខមានទំហំ 5 PM។
បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា រូបភាព និងព័ត៌មានស្តីពីលក្ខណៈសម្បត្តិដែលបានបែកធ្លាយខាងលើ នេះ ពិតជាត្រឹមត្រូវ ឬខុសនោះទេ ប៉ុន្តែប្រហែលជាផលិតផលនេះ អាចនឹងត្រូវបានបង្ហាញណែនាំរួមគ្នា ជាមួយនឹង Galaxy Note 5 នៅក្នុងការតាំងពិពណ៌បច្ចេកវិទ្យា IFA 2015 ដែលនឹងប្រារព្ធធ្វើឡើងនៅ ក្នុងខែ កញ្ញា ខាងមុខនេះ នៅប្រទេសអាឡឺម៉ង់៕
អាន៖ Apple ដណ្តើមបានលេខ១ មកវិញ នូវតំណែង ស្លាកយីហោមានតំលៃជាងគេបំផុត ប្រចាំឆ្នាំ ២០១៥
ប្រែសម្រួល៖ ករុណា
ប្រភព៖ GSMArena, Vreview