គ្រឿងផ្សំ
-ម៉ាំត្រី
- សាច់ជ្រូកលាយខ្លាញ់
-ពោះតាន់ជ្រូក
- ខ្ទឹមស ខ្ទឹមក្រហម
-ប្រេងឆា
- ម្សៅស៊ុប
-ត្រប់ស្រួយ
- ស្ពៃក្ដោប
-ត្រសក់
- ពពាយ
-ត្រប់វែងដុត
- ម្ទេសប្លោកខ្ចី
វិធីធ្វើ
មុនដំបូង ត្រូវយកសាច់ជ្រូក លាយខ្លាញ់ ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ ហើយ
ទុកមួយដុំសិន។ ចំណែក ឯពោះតាន់ជ្រូកវិញ ត្រូវយកទៅ ស្ងោរឱ្យឆ្អិនល្មម។ បន្ទាប់
មក យកម៉ាំ មកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះ ដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹម
ក្រហមចូល លីងវា ឱ្យឈ្ងុយ ទើបដាក់សាច់ជ្រូក និង ម៉ាំ ដែលបានចិញ្ច្រាំទុកនោះចូល
ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុប បន្ដិច ស្ករបន្ដិច ភ្លក់មើល ឱ្យល្មមជាការស្រេច។
ដោយ៖ វណ្ណៈ
ប្រភព៖ Cambodian Cooking