អាមេរិក៖ តាមាការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា ក្រុមសមតិ្ថកិច្ចប៉ូលីសរបស់ Alameda County Sheriff បានធ្វើការឆែកឆេ នៅក្នុងផ្ទះបុរស
ម្នាក់ ដែលក្នុងផ្ទះនោះ ត្រូវបានគេរកឃើញថា មានសត្វក្រពើមួយដ៏ធំ និងកញ្ឆាដល់ទៅ ៣៤
ផោន ដែលស្មើនឹង ១៥.៧គីឡូក្រាមឯណ្ណោះ ពោលកញ្ឆានេះសើ្មនឹងតម្លៃ ១០០,០០០ដុល្លារ។
លោក Assif Mayar មានវ័យ ៣២ឆ្នាំ ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនភា្លមៗ នៅក្នុងផ្ទះជួល
របស់គាត់មួយកន្លែង ដែលស្ថិតនៅប៉ែកខាងជើងរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក ខណៈដែល
ក្រុមប៉ូលីសរកឃើញថា គាត់រកស៊ីខុសច្បាប់ ដោយបានលួចក្រពើពីសួនសត្វ មួយកន្លែងមក
ចិញ្ចឹម និងនៅមានរកស៊ីគ្រឿនញានថែមទៀត។
លោក JD Nelson ប្រធានការិយាល័យ បង្កាបគ្រឿងញឿន បាននិយាយទៅកាន់អ្នកសារពត៌
មានថា Arssif Mayar ប្រហែលជានឹងអាចតុលាការ ផាកពិន័យជាទឹកប្រាក់រហូតដល់ ១៦០,
០០០ ដុល្លារ ហើយនឹងត្រូវជាប់គុកទៀតផង៕
ដោយ៖ វត្ដី
ប្រភព៖ newsday