សាលា Babe Master ជួយអ្នករកដៃគូរស្នេហ៍បានល្អ
អ៊ីស្រាអ៊ែល៖ មនុស្សភាគច្រើនតែងតែសួរនូវសំនួរថា តើខ្ញុំអាចស្វែងរកបុរស ឬនារីដែល
សាកសមនឹងខ្ញុំដោយរបៀបណា? សាលារៀនមួយមានឈ្មោះថា Bebe Master school
នៅរដ្ឋ Tel Aviv ប្រទេសអ៊ីស្រាអ៊ែល (Israel) អាចបង្រៀនអ្នកពីបញ្ហាចម្ងល់នេះបាន។
មនុស្សប្រុសជាច្រើនបានសួរទៅកាន់ លោកស្រី Sharon Rubinsterin ដែលជាគ្រូបង្រៀន
ទីនោះថា៖ តើខ្ញុំធ្វើបែបណាទើបអាចអោយមនុស្សស្រីចាប់ចិត្តលើរូបខ្ញុំ ហើយខ្ញុំអាចជ្រើស
រើសស្រ្ដីបែបណាដើម្បីធ្វើជាភរិយារបស់ខ្ញុំ? គាត់បាននិយាយយ៉ាងខ្លីថា វាដូចជាយើងអាន
សៀវភៅដែលពន្យល់ពីការហែលទឹកអញ្ចឹង គឺយើងមិនដឹងថាការហែលទឹក លំបាកប៉ុណ្ណា
នោះទេ។ ដូច្នេះយើងគួរតែសាកល្បង និងអនុវត្តវាបានយើងដឹង។ ស្នេហាក៏មិនខុសពីការ
ហែលទឹកផ្ទាល់ដែរ។
សោកស្រីបានបន្ដទៀតថា៖ អ្នកអាចុះឈ្មោះចូលរៀនក្នុងសាលានេះបាន លុះត្រាតែគេមាន
អាយុចាប់ពី ១៨ ឆ្នាំឡើងហើយត្រូវមានការអប់ខ្ពស់ និងមានការងារធ្វើទៀតផង។ មុខវិជ្ជាត្រូវ
ផ្ដោតទៅលើប្រធានបទដូចជា ការញ៉ែញ៉ង និយាយលូកលាន់ ស្នេហា ការណាត់ជួប ផ្លូវភេទ
ជាពិសេសគឺស្រ្ដី និងថវិការ។
នេះគឺជាវីដេក្លីបដែលបង្ហាញពីការណែនាំ របស់លោកស្រី Sharon Rubinsterin។ សូមចុច
ដើម្បីមើល៕