CamNews

គ្រោះថ្នាក់ 

អីយ៉ាងនេះ! រូមភេទអស់កម្លាំងពេក​ ស្រីស្នេហ៍លួចកាត់ ប្រដាប់ភេទទៅបាត់

 

អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេល ថ្មីៗ
នេះថាបុរសម្នាក់ ដែលជាអតិតកីឡាករប្រដាល់ដ៏ឆ្នើម បាននាំស្រីស្នេហ៍មកក្រេបទឹកឃ្មុំ
ក្នុងតំបន់អាស៊ី តែអកុសលអី ត្រូវស្រីស្នេហ៍លួចកាត់ ប្រដាប់បន្ដពូជបាត់។



លោក Ray Elbe គឺជាអតិតកីឡាករ ដ៏ល្បីម្នាក់ ឬគេអោយឈ្មោះថា​ “Ulimate Fighter” ដែល
មានវ័យប្រហែលជា ៣៥ឆ្នាំ រស់ក្នុងប្រទេសអាមេរិក ត្រូវបានស្រីស្នេហ៍របស់លោកលួចកាត់
ប្រដាប់បន្ដពូជ របស់លោកបាត់ ខណៈដែលរូបលោក និងនាងស្រីស្នេហ៍ បានមកក្រេបទឹក
ឃ្មុំ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៣- ៤ ខែ ធ្នូ កន្លងទៅនេះ។

លោក Elbe បាននិយាយទាំងក្ដុលក្ដួលថា ដំបូងឡើយ គាត់មិនចង់និយាយជាសាធារណៈ
ទេ គឺគាត់គ្រាន់តែ ទៅព្យាបាលក្នុងមន្ទីរពេទ្យឯកជនធម្មតាប៉ុណ្ណោះ តែក្រោយមក គាត់ក៏
បាន លាតត្រដាងរឿងនេះ គឺរហូតដល់ក្នុងគេហទំព័រ YouTube ទៀតផង។



Elbe បានបន្ដថា វាមិនមែនជារឿងអី ដែលគួរអោយខ្មាសអៀនទេ ដូច្នេះ គាត់ត្រូវតែនិយាយ
ប្រាប់ អោយមនុស្សប្រុសទាំងអស់បានដឹង អោយចេះមានការប្រុងប្រយ័ត្នចំពោះខ្លួន ហើយ
វាក៏ជាបទពិសោធន៍មួយ​ ដ៏ធំសម្រាប់ជីវិតគាត់ដែរ៕ នេះជាវីដេអូក្លីប សូមចុច ដើម្បីមើល។


ដោយ៖ នារី
ប្រភព៖ newsday


Tags: Unbelievable strange broken penis USA