CamNews

ទូរស័ព្ទ 

Galaxy A5 និង Galaxy A3 បង្ហាញខ្លួនផ្លូវការ: សំបកលោហធាតុ, ស្តើងស្អាតគួរឲ្យទាក់ទាញ ដាក់លក់ខែវិច្ឆិកា

បន្ទាប់ពីលេចចេញនូវរូបភាពចចាមអារាម ជាច្រើនមក នៅថ្ងៃនេះ Samsung បានបង្ហាញណែនាំនូវ ស្មាតហ្វូនសំបកធ្វើពីលោហធាតុ មិនអាចដោះបាន ចំនួនពីរម៉ូដែលស្ថិតក្នុងត្រកូល Galaxy A នោះគឺ Galaxy A5 និង Galaxy A3។ 

ស្មាតហ្វូនទាំងពីរម៉ូដែលនេះ សុទ្ធតែមានការឌីហ្សាញសំបកធ្វើពីលោហធាតុមិនអាចដោះថ្មបាន និងក៏ជាស្មាតហ្វូនមានកម្រាស់ស្តើងជាងគេ តាំងពីដើមរៀងមករបស់ Samsung ជាមួយនឹងកម្រាស់ ជាក់ស្តែងគឺ 6,7 mmm និង 6,9 mm។ Galaxy A5 និង A3 សុទ្ធតែមានលក្ខណៈសម្បត្តិមធ្យម រួម មាន CPU Quad Core 1.2 GHz, RAM ចាប់ពី 1-2 GB, អេក្រង់ 5" និង 4.5", កំរិតរីសូលុយហ្សិន ខ្ពស់គឺ 720p, កាមេរ៉ាក្រោយ 13 MP/8 MP និងកាមេរ៉ាមុខ 5 MP។

ស្មាតហ្វូននឹងមានច្រើនពណ៌ផ្សេងគ្នា សម្រាប់ជ្រើសរើស និងដាក់លក់ចាប់ពីខែវិច្ឆិកាតទៅ នៅលើ ទីផ្សារជាច្រើនផ្សេងគ្នា។​ រីឯតំលៃលក់វិញ គឺនៅមិនទាន់បានបង្ហើប ឲ្យដឹងនៅឡើយទេ។

លក្ខណៈសម្បត្តិរបស់ Samsung Galaxy A5:

  • ប្រព័ន្ធប្រតិបត្តិការ: Android 4.4
  • Chip : Quad Core 1.2 GHz
  • RAM: 2 GB
  • អេក្រង់: 5" កំរិតរីសូលុយហ្សិន HD, Super AMOLED
  • Camera ក្រោយ: 13 MP, LED Flash, AF
  • Camera មុខ: 5 MP
  • មេម៉ូរីក្នុង: 16 GB
  • កាតមេម៉ូរីក្រៅ: microSD
  • តំណភ្ជាប់: Wi-Fi a/b/g/n, BT 4.0, NFC, A-GPS, GLONASS
  • Band: 3G, 4G
  • វិមាត្រ: 139,3 x 69,7 x 6,7 mm
  • ទម្ងន់: 123 gram
  • ថាមពលថ្មៈ 2300 mAh

លក្ខណៈសម្បត្តិរបស់ Samsung Galaxy A3:

  • ប្រព័ន្ធប្រតិបត្តិការ: Android 4.4
  • Chip: Quad Core 1.2 GHz
  • RAM: 1 GB
  • អេក្រង់: 4.5" កំរិតរីសូលុយហ្សិន qHD, Super AMOLED
  • Camera ក្រោយ: 8 MP, LED Flash, AF
  • Camera មុខ: 5 MP
  • មេម៉ូរីក្នុង: 16 GB
  • កាតមេម៉ូរីក្រៅ: microSD
  • តំណភ្ជាប់: Wi-Fi a/b/g/n, BT 4.0, NFC, A-GPS, GLONASS
  • Band: 3G, 4G
  • វិមាត្រ: 130,1 x 65,5 x 6,9 mm
  • ទម្ងន់: 110,3 gram
  • ថាមពលថ្មៈ 1900 mAh

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Samsung, Tinhte


Tags: Galaxy​​​​ ​​A5 Galaxy A3 Samsung Smartphone Hightech