CamNews

ទូរស័ព្ទ 

ទូរស័ព្ទចល័តដំបូងបង្អស់ក្នុងលោក អភិវឌ្ឍបែបណា?

គំនិតនៃការធ្វើទំនាក់ទំនងចល័ត ត្រូវបានក្រុមអ្នកស្រាវជ្រាវ AT&T   នៃមជ្ឈមណ្ឌល Bell Labs
(អាមេរិក) លើកឡើង កាលពីឆ្នាំ ១៩៤៧។ ប៉ុន្ដែ មកដល់ចុងទសវត្សទី ៦០ និង ៧០ នៃសហ្ស
វត្សមុន ទើប Motorola និង Bell Labs ចាប់ផ្ដើមលោតចូលក្នុងការប្រកួតប្រជែងដើម្បីបំពាក់បច្ចេក
វិទ្យានេះ ទៅក្នុងឧបករណ៍ឯកជនចល័ត។ ទូរស័ព្ទចល័តដំបូងគេបង្អស់ក្នុងពិភពលោក ត្រូវបាន
បង្កើតឡើងដោយក្រុមវិស្វកររបស់ក្រុមហ៊ុន Motorola។

ទូរស័ព្ទ​ចល័ត​ដំបូង​គេ​បង្អស់ ក្នុង​លោក


តាមការពិត កាលពីជំនាន់នោះ មនុស្សជាច្រើន រួមទាំងបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Motorola
ក៏មិនជឿថា ទូរស័ព្ទចល័តអាចក្លាយជាផលិតផលដែលពេញនិយមដូចសព្វថ្ងៃ។ ប៉ុន្ដែ ជាមួយនឹង
ការចំណាយជាង ១០០លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងពិសោធ ១០ឆ្នាំបន្ទាប់ពីការហៅ
ចេញដំបូងបង្អស់ ទូរស័ព្ទចល័ត Motorola DynaTAC 8000x   បានបង្ហាញខ្លួន ក្នុងទីផ្សារ ដោយ
ពេលនោះ តម្លៃលក់រាយរបស់វា ឡើងដល់ជិត ៤,០០០ដុល្លារអាមេរិក ក្នុងមួយគ្រឿងៗ។

ដំបូងឡើយ ទូរស័ព្ទនេះ មានទំហំធំ គឺ 13 x 1,75 x 3,5 inch និងមានទម្ងន់ ០,៨គីឡូក្រាម។ ជាង
នេះ ទូរស័ព្ទចល័តដំបូង អាចប្រើប្រាស់ត្រឹមតែកន្លែងម៉ោងប៉ុណ្ណោះ មុនពេលថ្មទូរស័ព្ទត្រូវបានគេ
បង្កើតឡើង។ ជំនាន់នោះ គេត្រូវចំណាយដល់ទៅ ១/៤ នៃប្រាក់ខែក្នុងមួយឆ្នាំ (ប្រាក់ខែមធ្យម)
ដើម្បីទិញទូរស័ព្ទចល័ត (ធៀបនឹងឆ្នាំ ២០១៤ គឺជាង ៩០០០ដុល្លារអាមេរិក)។

Motorola DynaTAC 8000x នៅ​ក្នុង​ព្រឹត្តិ​ការណ៍ CES 2007


ទន្ទឹមនឹងការស្រាវជ្រាវឧបករណ៍ចល័ត ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មប្រព័ន្ធទូរស័ព្ទ ក៏ត្រូវស្វែងរកវិធី
ដើម្បីជួយឱ្យឧបករណ៍នេះ អាចទាក់ទង់គ្នាបាន ដោយមិនចាំបាច់មានខ្សែ។ ខែធ្នូ ឆ្នាំ ១៩៤៧
Douglas H. Ring ជាវិស្វករនៃក្រុមហ៊ុន AT&T បានរកឃើញវិធីមួយស្ដីអំពីប្រព័ន្ធចល័តកោសិកា
ដូចទៅនឹងសម្បុកឃ្មុំ ដែលមានអង់តែនជាប់ជាមួយ។

ប្រព័ន្ធនេះ ប្រើប្រាស់ម៉ាស៊ីនផ្សាយរលក់វិទ្យាកម្រិតទាបជាច្រើន ដើម្បីបង្កើតបានជា cell (កោ
សិកា)។ នៅពេលខ្សែទូរស័ព្ទចល័តនេះ បញ្ចូល cell មួយ ទៅកាន់ cell មួយទៀត នោះការសន្ទនា
នឹងត្រូវបានរក្សាទុកទាំងស្រុង និងមិនដាច់។

ប៉ុន្ដែ រហូតដល់ឆ្នាំ ១៩៨៣ ទើបលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា រលកចល័តនឹងដំណើរ
ការល្អបំផុត នៅពេលទូរស័ព្ទ ត្រូវបានដាក់ក្នុងរថយន្ដ ដោយមានប្រព័ន្ធបញ្ចេញ និងទទួលរលក
ដើម្បីទាក់ទងនឹងអង់តែន ក្នុងក្រុង។

បញ្ហានៅត្រង់ថា គេនឹងមិនអាចទាក់ទងគ្នាបាន នៅពេលបំលាស់ទីទៅកាន់ចន្លោះនៃតំបន់មាន
រលកទូរស័ព្ទ។ ពាក់កណ្ដាលទសវត្សទី ៦០ វិស្វករ Joel Engel និង Richard Frenkiel នៃក្រុមហ៊ុន
ទូរគមនាគមអាមេរិក បានដោះស្រាយបញ្ហានេះ។


ការ​សាក​ល្បង​ ហៅ​ទូរស័ព្ទ​គ្មាន​ខ្សែ​ដំបូង​បង្អស់


ក្រោយពីបង្កើតបានប្រព័ន្ធទូរស័ព្ទដែលមានលក្ខណៈពេញលេញ FCC បានអនុញ្ញាតឱ្យ AT&T មានសិទ្ធិផ្ដាច់មុខក្នុងការគ្រប់គ្រងប្រព័ន្ធចល័តថ្មីនេះ ហើយប្រការនេះ ប៉ះពាល់ដល់ Motorola ។
Marty Cooper អគ្គនាយករបស់ Motorola ថ្លែងថា ៖ “ចូរបញ្ជាក់ឱ្យ FCC យល់ឃើញថា សិទ្ធិផ្ដាច់
មុខ នឹងបង្អន់នូវការរីកចម្រើនរបស់មនុស្សលោក។ Motorola ប្រាកដជាអាចបង្កើតបានប្រព័ន្ធទូរ
ស័ព្ទចល័តមួយ សម្រាប់ខ្លួនឯក”។

១០ឆ្នាំ បន្ទាប់ពីចាប់ផ្ដើមស្រាវជ្រាវ ក្រុមហ៊ុននេះ ក៏បានធ្វើឱ្យសំដីរបស់ Marty Cooper ក្លាយជា
ការពិត។ ឆ្នាំ ១៩៧០ ទូរស័ព្ទ DynaTAC 8000x ត្រូវបានកែលំអ ដោយវិស្វករ Don Linder
ដោយមានបំពាក់ឧបករណ៍មួយចំនួន ដូចជាប្រព័ន្ធសម្លេង ប្រូសេសឺរ ក៏ដូចជាផ្លាស់ប្ដូររចនានៃ
អង់តែន ដើម្បីអាចទាក់ទងគ្នា នៅក្នុងអាគារ និងបន្ថែមរយៈពេលនៃការសន្ទនា។

ខែតុលា ឆ្នាំ ១៩៨៣ Ameritech ចាប់ផ្ដើមផ្ដល់សេវាកម្មចល័តពាណិជ្ជកម្មដំបូង នៅអាមេរិក។ នៅ
ពេលនោះ អ្នកប្រើប្រាស់ទូរស័ព្ទនឹងត្រូវបង់ ៥០ដុល្លារប្រចាំខែ និងចំណាយ ២៤សេន សម្រាប់
១នាទី និង ៤០សេន សម្រាប់ហៅចេញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥រសៀល។ ដើម្បីបំបែក
ភាពផ្ដាច់មុខនេះ ពីរខែក្រោយមក Motorola បញ្ចេញប្រព័ន្ធ DynaTAC នៅWashington, Chicago
និង Baltimore។

សេវា​កម្ម DynaTAC 8000x របស់ Motorola


ឆ្នាំ ១៩៨៤ ទូរស័ព្ទដែលត្រូវគេបំពាក់ភ្ជាប់ក្នុងរថយន្ដ និងមានតម្លៃ ២៥០០ដុល្លារ ទាបជាងតម្លៃ
៤០០០ដុល្លាររបស់ Motorola DynaTAC 8000x បានបង្ហាញខ្លួន។

ជោគជ័យដំបូងរបស់ Motorola បានបង្ហាញថា ទូរស័ព្ទចល័ត មានសក្ដានុពលយ៉ាងធំធេង ហើយ វាគឺជាការចាប់ផ្ដើមសម្រាប់ការផ្ទុះឡើងនៃស្មាតហ្វូន ក៏ដូចជាឧបករណ៍ចល័តឆ្លាតវៃ នាពេល
បច្ចុប្បន្ន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gen/ Motorola